adverise with khmeread 3006a4f8 d79f 4cb4 b054 611a4ccb6ec2

លួច​ម៉ូតូ​បាន​ហើយ​រត់​មិន​រួច​ម្ចាស់​តាម​ទាន់​ចាប់វាយ​ទ្រមខ្លួន​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់វាយ​ឡើង​ទ្រមខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​គេ​បាន​ហើយ​តែ​រត់​មិន​រួច​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ​និង​១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខផ្ទះ​ជួល ក្រុម​៥ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហែម រ៉ា​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​នៅ​ភ្នំពេញ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ប្រាក់ ចាន់​ធឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​មេការ​នៅ​ខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​។​

    ប្រភពពី​ដើមបណ្តឹង​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឆា​លី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-9365 បាន​ឌុប​ប្អូនស្រី​ចេញពី​កន្លែងធ្វើការ​ទៅផ្ទះ​ជួល​ខាងលើ​រួច​ទុក​ម៉ូតូ​នៅមុខ​បន្ទប់​។​

    ស្រាបតែ​ចេញមក​វិញ​ក៏​បាត់​ម៉ូតូ​ពេលនោះ​ខ្លួន​បាន​ឆោឡោ​ស្រែ​កឱ្យ​គេ​ជួយ​រក ហើយ​ទាក់ទង​ទៅ​មិត្ត​ភក្តិជិតខាង​ជួយ​តាមរក​ក៏​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​កំពុង​បណ្តើ​ម៉ូតូ​នោះ​ក៏​នាំគ្នា​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ហើយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់។​

    ចំណែក​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ចាប់បាន​នោះបាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​តែម្តង ​ទើប​ប្រគល់​ឱ្យ​ស​ត្ថ​កិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​។​

    ជនសង្ស័យ​សារភាពថា រូបគេ​ទើបតែ​ចេញពី​លេង​អ៊ី​ន​ធឺ​ណែ​ត​នៅ​ម្ដុំ​ស្ពាន​អាកាស ៧​មករា ហើយក៏​ដើរ​ត្រលប់មក​ផ្ទះ​វិញ​ពេលដែល​រូបគេ​ដើរ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ​ដែល​ជនរងគ្រោះ​ទុក​នៅមុខ​ផ្ទះ​ដោយ​មិនបាន​ចាក់សោ ក ។ ពេលនោះ​បក្ខពួក​របស់គេ​ម្នាក់ទៀត​បាន​ឱ្យគេ​បណ្ដើរ​ម៉ូតូ​នេះ​ចេញទៅ​ដើម្បី​យកទៅលក់​យកលុយ​ចែកគ្នា ហើយ​ខ្លួន​ក៏​បណ្តើរ​ម៉ូតូ​នោះ​ចេញ​បាន​ប្រហែល​៣​ទៅ​៤​រយ​មែត្រ​បាន​ជួប ​និង​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​កាក់​សួរ​ហើយ​ម្ចាស់​ម៉ូតូ​ក៏​តាម​មក​ដែរ​ដឹងថា ជា​របស់ខ្លួន​ទើប​ចាប់វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន​តែម្តង​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ទី​បញ្ជា​ដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្តរ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់