adverise with khmeread 0

​ព័រ​ទុយ​ហ្គា​ល់​សង្ឃឹម​ស៊ុត​បាន ៣ គ្រាប់​លើកដំបូង​នៅ​យូរ៉ូ​ឆ្នាំនេះ ខណៈ​ប៉ះ​អ៊ី​ស្លង់​នៅវេលា​ម៉ោង ២ យប់​

​    ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​កម្រ​ធ្វើឱ្យ​ប្រទេស​ខ្លួន​ខកចិត្ត​ក្នុង​ព្រឹត្តិការណ៍​យូរ៉ូ​ណាស់ ខណៈ​ពួកគេ​បាន​ឡើងដល់​វគ្គ ១/២ ដល់​ទៅ ៣ ដង​ក្នុងចំណោម​យូរ៉ូ ៤ លើកចុងក្រោយ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ពួកគេ​បាន​ប្រកួត​ក្នុង​ពូ​ល F ដែល​អាច​ថា​ងាយស្រួល​ដោយមាន​ជម្រើសជាតិ​អ៊ី​ស្លង់ អូទ្រីស និង​ហុង​គ្រី ដែលជា​គ្រឿង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ឡើងទៅ​វគ្គ​ខ្ពស់ៗ​បន្តទៀត​។ ដោយមាន​វត្តមាន​រប​ស់​កីឡាករ Fernando Santos និង Cristiano Ronaldo គ្រប់ការ​ប្រកួត ក្រុមបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់អាច​បន្លាច​ជម្រើសជាតិ​ផ្សេងៗ​ទៀត​នៅ​យូរ៉ូ​នេះ​ដោយ​មិនបាច់​ប្រឹង​។ ប៉ុន្តែ​គេ​ក៏​មិនអាច​ភ្លេច​តួឯក Quaresma ដែល​ទើបតែ​បញ្ជូន​បាល់​ឱ្យ Ronaldo ស៊ុត​រាប់​ឡូ​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះដែរ ដោយ​អម​ជាមួយ​មិត្ត​រួម​ក្រុម​ចាស់វស្សា Nani ថែមទៀត នោះ​ព័រ​ទុយ​ហ្គា​ល់​កាន់​តែមាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​ដូច​កាលពី​ឆ្នាំ ២០០៤​។ ក្រឡេកមើល​ប្រព័ន្ធ​ការពារ​កាចៗ​ដូចជា​កីឡាករ Bruno Alves, Eliseu និង Pepe ព័រ​ទុយ​ហ្គា​ល់អាច​សំអាង​ខ្លួនឯង​ថា ជា​គូប្រជែង​ពាន​យូរ៉ូ ២០១៦ នេះ​។ ទោះយ៉ាងណា ពួកគេ​ត្រូវតែ​កោរ​រោម​អ៊ី​ស្លង់​ជាមុនសិន​មុននឹង​សុបិន​ខ្ពស់​។ ក្រឡេកមើល​កាលពី​ឆ្នាំ ២០១០ និង ១១ អ៊ី​ស្លង់​ត្រូវបាន​បំបាក់​ដោយ​ព័រ​ទុយ​ហ្គា​ល់​យ៉ាង​ចាស់ដៃ​។ ដូច្នេះ​តើ​ក្រុម​កីឡាករ​បាល់ទាត់​អ៊ី​ស្លង់​ជំនាន់​ថ្មី​នេះ​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់ខ្លួន​បានដែរ​ឬទេ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​យប់​នេះ​
​    ​- ព័រ​ទុយ​ហ្គា​ល់​បាន​លុត​ក្រុម​មិនសូវ​ខ្លាំង​អេ​ស្តូ​នី​ដល់​ទៅ ៧-០ កាលពី​ជំនួប​មិត្តភាព​។​
​    ​- Cristiano និង​មិត្ត​រួម​ក្រុម​របស់គាត់​បាន​កោរ​រោម​អ៊ី​ស្លង់​យ៉ាង​ពេញៗ​ដៃ​ដោយ​លទ្ធផល ៥-៣ និង ១-៣ នៅក្នុង​ការប្រកួត​ជម្រុះ​យូរ៉ូ​ឆ្នាំ ២០១២​។​
​    ​- អ៊ី​ស្លង់​លេង​បាល់​គួរឱ្យ​ចាប់អារម្មណ៍​មុននឹង​ឡើងមក​ព្រឹត្តិការណ៍​យូរ៉ូ​នេះ ដោយបាន​បំបាក់​ជើង​ខ្លាំង​ហូ​ឡង់​ទាំងពីរ​ជើង ប៉ុន្តែ​ពួកគេ​ភ្លាត់​ដល់​ទៅ ១៩ គ្រាប់​នៅ​ការប្រកួត​កម្តៅ​សាច់ដុំ ៩ ប្រកួត ដោយ​ក្នុងនោះ​ចាញ់ ៦ ទៅហើយ​។​
​    ​- ព័រ​ទុយ​ហ្គា​ល់​ទម្លាយ​សំណាញ់​បាន ១៣ គ្រាប់​ក្នុងការ​ប្រកួត ៤ លើកចុងក្រោយ​របស់​ពួកគេ​។​

​    ​ព័រ​ទុយ​ហ្គា​ល់​នឹង​ក្លាយជា​ក្រុម​មិនអាច​បញ្ឈប់​បាន​ជាមួយ​ប្រព័ន្ធ​ប្រយុទ្ធ​ត្រីកោណ​របស់​ពួកគេ​ដោយមាន​កីឡាករ Ronaldo, Nani និង Quaresma​។ ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​សង្ឃឹម​មុតមាំ​ថា នឹងមិន​ភ្លាត់​ការប្រកួត​ក្នុង​ពូ​ល F នោះទេ​ហើយនឹង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​មួយ​ដោយ​ចាប់ផ្តើម​ធ្វើ​ស៊ី​ប្រទេស​អ៊ី​ស្លង់​មុនគេ​។ ដោយ​ក្រឡេកមើល​ប្រវត្តិ​ជួបគ្នា​និង​ទម្រង់​លេង​ចុងក្រោយ​របស់​ក្រុម​ទាំងពីរ យើង​អាច​ទស្សន៍ទាយ​បាន​ថា ព័រ​ទុយ​ហ្គា​ល់​នឹង​ស៊ី​ច្រើន​គ្រាប់​។​

​    ​* ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
​    ​អ្នកចាំទី​៖ Rui Patricio (Sporting Lisbon), Anthony Lopes (Lyon), Eduardo (Dinamo Zagreb)
​    ​ខ្សែការពារ​៖ Vieirinha (Wolfsburg), Cedric Soares (Southampton), Pepe (Real Madrid), Ricardo Carvalho (Monaco), Bruno Alves (Fenerbahce), Jose Fonte (Southampton), Eliseu (Benfica), Raphael Guerreiro (Lorient)
​    ​ខ្សែបម្រើ​៖ William Carvalho (Sporting Lisbon), Danilo Pereira (Porto), Joao Moutinho (Monaco), Renato Sanches (Benfica), Adrien Silva (Sporting Lisbon), Andre Gomes (Valencia), Joao Mario (Sporting Lisbon)
​    ​ខ្សែប្រយុទ្ធ​៖ Rafa Silva (Braga), Ricardo Quaresma (Besiktas), Nani (Fenerbahce), Cristiano Ronaldo (Real Madrid), Eder (Lille)

​    ​* ប្រទេស​អ៊ី​ស្លង់​
​    ​អ្នកចាំទី​៖ Hannes Halldorsson (Bodo/Glimt), Ogmundur Kristinsson (Hammarby), Ingvar Jonsson (Sandefjord)
​    ​ខ្សែការពារ​៖ Ari Skulason (OB), Hordur Magnusson (Cesena), Hjortur Hermannsson (PSV Eindhoven), Ragnar Sigurdsson (Krasnodar), Kari Arnason (Malmo), Sverrir Ingi Ingason (Lokeren), Birkir Sævarsson (Hammarby), Haukur Heidar Hauksson (AIK)
​    ​ខ្សែបម្រើ​៖ Emil Hallfredsson (Udinese), Gylfi Sigurdsson (Swansea), Aron Gunnarsson (Cardiff), Theodor Elmar Bjarnason (AGF), Arnor Ingvi Traustason (Norrkoping), Birkir Bjarnason (Basel), Johann Gudmundsson (Charlton), Eidur Gudjohnsen (Molde), Runar Mar Sigurjonsson (Sundsvall)
​    ​ខ្សែប្រយុទ្ធ​៖ Kolbeinn Sigthorsson (Nantes), Alfred Finnbogason (Augsburg), Jon Dadi Bodvarsson (Kaiserslautern)៕

adverise with khmeread

មតិយោបល់