adverise with khmeread F63f039e fc6c 4b8b 8cc2 096a7cbe6e75

ប៉ូលិស​ខេត្តកំពង់ចាម​ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ចាម ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​បាន​បង្ក្រាប​ឃាត់​​ខ្លួន​ជនសង្ស័យ​០៤​នាក់​ពី​ប​ទ ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោ​១២​នៅ​ចំណុច​ចំណុច​ភូមិ​នា​ងគ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។​

    ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​នៅ​ចំណុច​ភូមិ​នា​ងគ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤នាក់​។​

    ប៉ូ​លិ​សាន​ឱ្យដឹងថា ជនសង្ស័យ​១.​ឈ្មោះ លន ដា​វីដ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ បឹង​ស្នាយ សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​, ២.​ឈ្មោះ ណៃ វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ​សិស្ស រស់នៅ​ភូមិ​ព្រែក​ព្រះអង្គ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម, ៣.​ឈ្មោះ ហ៊ី គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ មុខរបរ ជាង​ឡាន រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ និង៤.​ឈ្មោះ ហ៊ី ភា​រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ បុខ​របរ​ជាងកាត់សក់ រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​

    សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០២ កញ្ចប់​តូច,​ ឧ​បករណ៍​សេព​មួយ​សម្រាប់, ​ម៉ូតូ​ចំនួន​០២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៤​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់