adverise with khmeread 1fee7331 9604 4061 bb6e 776e0aa10109

កម្ទេចចោល​នៅនឹងកន្លែង​គ្រាប់​ប៊ុ​ម​ប៊ីទ​ម្លា​ក់​ពី​យន្តហោះ​ជំនាន់​ លន់ នល់​

    កណ្តាល ៖ CMAC ​បាន​កម្ទេចចោល​នៅនឹងកន្លែង​គ្រាប់​ប៊ុ​ម​ប៊ី​៥៥​គ្រាប់​ទម្លាក់​ពី​យន្តហោះ​ជំនាន់ ​លន់ នល់ បន្ទាប់ពី​អ្នកស្រុក​ប្រទះឃើញ នៅ​ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​ព្រឹក ស្ថិតនៅ​ក្រោយ​ភូមិ​ទឹក​ឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ចម្ងាយ​ពី​ភូមិ​ប្រហែល​២.៥០០​ម៉ែត្រ។​

    ប៉ូលិស​និយាយថា កម្លាំង​ផ្នែក​ជំនាញ​និង​ប៉ុស្តិ​រដ្ឋបាល​ទឹក​ឃ្លាំង​សហការ​ជាមួយ ​CMAC មក​ធ្វើការ​រាវរក​កាកសំណល់​សង្គ្រាម​នៅ​ចំណុច​ដីស្រែ របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅក្រោយ​ភូមិ​ទឹក​ឃ្លាំង ​ឃុំ​ទឹក​ឃ្លាំង​ ស្រុក​ល្វាឯម​ ចម្ងាយ​ពី​ភូមិ​ប្រហែល​ ២.៥០០​ម៉ែត្រ​
​ដោយ​ធ្វើការ​ប្រមូល​គ្រាប់​បាន​ចំនួន​៥៥គ្រាប់​ជា​ប្រភេទ​គ្រាប់​ប៊ឹ​ម​ប៊ី។​

    ក្រោយ​ប្រមូលបាន​ហើយ​ខាង​ CMAC​ សំរេច​កំទេច​នៅ​កន្លែង​តែម្តង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់