adverise with khmeread 31be80a9 18ba 4aa4 af2b 1448558952d8

បើក​ម៉ូតូ​បុក​ខឿន​ផ្ទះ​អ្នកស្រុក​ស្លាប់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ថ្ងៃទី​១៤ ​មិថុនា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​១១ ​និង​៣០​នាទី​លើផ្លូវ​លេខ​380​ ភូមិ​ព្រែកល្វា​ ឃុំ​ព្រែក​តា​កូវ​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ខឿន​ផ្ទះ​អ្នកស្រុក​បណ្តាលឱ្យ​ស្លាប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ យី យ៉ិ​ន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ ​រស់នៅ​ភូមិ​តាកែវ​១ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។



    ប៉ូលិស​ន្ត​ថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​ខ្លិ​ច ​ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ 1CG-3747​ ភ្នំពេញ ពី​ទិស​ខាងជើង​ទៅ​ត្បូង​ដោយ​បើកបរ​ល្បឿន​លឿន​ពេក​ក៏​រេចង្កូត ហួស​ផ្លូវ​ទៅបុក​នឹង​ខឿន​ថ្ម​មុខផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែម្តង។​

    គ្រោះថ្នាក់​នេះ​បង្កដោយ​ខ្លួនឯង បើកបរ​ក្នុង​ល្បឿន​លឿន​មិនមាន​ការប្រុងប្រយ័ត្ន​ស្ថានភាព​ខាងមុខ​។ សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ្យតាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់