adverise with khmeread 1

លោក Koeman ព្រម​ចូលរួម​ជាមួយ Everton ដើម្បី​ជួយ​ឱ្យ Premier League កាន់តែ​កក្រើក​

​    ​យុគ​ថ្មី​នៅ​ទឹកដី Goodison Park អាច​ចាប់ផ្តើមបាន​ហើយ​បន្ទាប់ពី​លោក Ronald Koeman ត្រូវបាន​បញ្ជាក់ថា បាន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់ Everton​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ចំណាយពេល​ដ៏​អស្ចារ្យ​រយៈ​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប Southampton ហើយ​អាច​នឹង​ដឹកនាំ​ក្លឹប​នេះ​ទៅ​ក្របខ័ណ្ឌ​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយៗ ប៉ុន្តែ​គាត់​មិនអាច​ច្រានចោល​សំណើ​ពី​ម្ចាស់​ក្លឹប​ថ្មី​ដែលមាន​លុយ​ច្រើន​គឺ​លោក Farhad Moshiri​។​

​    ​លោក Koeman បាន​ចុះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​ដែលមាន​តម្លៃ ៨,៥ លាន​ដុល្លារ​មួយ​រដូវ​កាល ហើយ​គាត់​នឹង​ត្រូវបាន​បើកភ្លើង​ខៀវ​ជាមួយ​កញ្ចប់​ទឹកប្រាក់​សម្រាប់​ទិញ​កីឡាករ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ Everton ដើម្បី​កសាង​ក្រុម​ឱ្យ​ខ្លាំង​បន្ទាប់ពី​លោក Roberto Martinez ត្រូវបាន​បណ្តេញចេញ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់