ប្រទេសរុស្ស៊ីត្រូវបានដកសិទ្ធិពីព្រឹត្តិការណ៍យូរ៉ូ ២០១៦ តែត្រូវបានព្យួរសិន ជុំវិញការប៉ះទង្កិចរវាងប្រិយមិត្តរបស់ខ្លួនជាមួយប្រិយមិត្តអង់គ្លេសកាលពីថ្ងៃសៅរ៍នៅទីក្រុង Marseille។ សហព័ន្ធបាល់ទាត់អឺរ៉ុបក៏បានពិន័យប្រទេសរុស្ស៊ីចំនួន ១៥០.០០ យូរ៉ូផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់វេបសាយBBCចេញផ្សាយថ្ងៃអង្គារនេះ។
UEFA បាននិយាយថា ការដកសិទ្ធិនេះនឹងអនុវត្តភ្លាម ប្រសិនបើមានឧប្បត្តិហេតុស្រដៀងគ្នាណាមួយកើតឡើងនៅក្នុងការប្រកួតនៅសល់របស់រុស្ស៊ី។
ក្រុមអ្នកគាំទ្ររុស្ស៊ីកំពុងត្រូវបានបញ្ចូនចេញពីប្រទេសបារាំងបន្ទាប់ពីអំពើហិង្សាដដែលៗបានកើតឡើងនៅយូរ៉ូ ២០១៦។
ការផ្អាកនេះគឺទាក់ទងនឹងឧប្បត្តិហេតុដែលបានកើតឡើងក្នុងកីឡដ្ឋានតែប៉ុណ្ណោះ ហើយវាស្ថិតក្រោមយុត្ថាធិការរបស់គណៈកម្មការវិន័យ UEFA។ រុស្ស៊ីក៏ត្រូវបានពិន័យផងដែរចំពោះការដែលអ្នកគាំទ្រខ្លួនសម្តែងការរើសអើងជាតិសាសន៍ និងដុតកាំជ្រួចក្នុងកីឡដ្ឋាន។
រុស្ស៊ីត្រូវបានបើកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ៕
ប្រភព៖ៈ BBC
