adverise with khmeread 08628772 e225 4b76 a3a8 a2f23a88ba9a

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​ជំនាញ​ខាង​ដាក់​ថ្នាំ​យក​ម៉ូតូ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជំនាញ​ខាង​ដាក់​ថ្នាំ​យក​ម៉ូតូ​ត្រូវ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន ក្រោយពេល​ដាក់​ថ្នាំ​បុរស​ម្នាក់​បម្រុង​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​C125 នៅវេលា​ម៉ោង​៥ ​និង​០៥​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ  នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ​ចាស់ ត្រើយ​ខាងកើត សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ដំបូងកម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ  ប្រទះឃើញ និ​​ង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​យកមក​កាន់ បញ្ជាការដ្ឋាន​អាវុធហត្ថ រាជធានី​ភ្នំពេញ ព្រមទាំង​ជួយ​បញ្ជូន​ជនរងគ្រោះ ដែល​នៅ​វង្វេងស្មារតី ទៅកាន់​មន្ទី​ពេទ្យ​កាលម៉ែត​ដើម្បី​សង្គ្រោះ​ផងដែរ។​

    យ៉ាងណាក៏ដោយ​មន្ត្រី​អាវុធហត្ថ​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ ព្រោះ​កំពុង​សួរចម្លើយ៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់