adverise with khmeread Iphone 6 plus 3 780x521

Apple កំពុង​ព្យាយាម​សម្លាប់ Snapchat, WhatsApp និង Messenger របស់ Facebook ក្នុងពេល​តែមួយ​, នេះ​ជា​របៀប​សម្លាប់​!

    ​Apple ទីបំផុត​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ខ្លួន​លុប​កម្មវិធី​ដែល​បង្កើត​មក​ស្រាប់​បាន​ហើយ​។​

​    ​មកទល់ពេលនេះ iPhone បាន​នាំមក​នូវ​ឈុត​មួយ​នៃ​កម្មវិធី​ដែល​ជាប់​នៅលើ​ទូរស័ព្ទ និង​អាច​លុប​បាន ព្រោះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន Apple បាន​បន្ថែម​កម្មវិធី​ច្រើនឡើងៗ​ទៅក្នុង​ទូរស័ព្ទ​របស់ខ្លួន​។​

​    ​ប៉ុន្ដែ​ឥឡូវ​ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​មនុស្ស​លុប​កម្មវិធី​ដូចជា Stocks ឬក៏ Compass ដើម្បីឱ្យ​កន្លែង​ផ្ទុក​ទិន្នន័យ​នៅក្នុង​ទូរស័ព្ទ និង​នៅលើ Home Screen ផងដែរ​។​

​    ​ដោយឡែក​មុខងារ​ថ្មីៗ​ដែលមាន​នៅលើ Snapchat, WhatsApp និង Messenger របស់ Facebook  គឺមាន​នៅក្នុង​ប្រព័ន្ធ iOS 10 ទាំងអស់​។ iOS 10 ទើបតែ​បាន​ណែនាំ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​រដ្ឋ California នាពេល​ថ្មីៗ​នេះ​។ ហើយ​វា​មាន​ឱ្យប្រើ​ប្រាស់​សម្រាប់តែ​អ្នកបង្កើត​កម្មវិធី​ទេ​បច្ចុប្បន្ននេះ  ហើយនឹង​មានប្រើ​ប្រាស់​ជា​សារ​ធារ​ណៈ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។ 

​    ​ក្រុមហ៊ុន​សង្ឃឹមថា iOS 10 នឹង​សម្លាប់ Snapchat, WhatsApp និង Messenger បាន​។ ដូច្នេះ​សូម​មើល​វីដេអូ​ទាំងអស់គ្នា​តើ iOS 10 ពិសេស​ត្រង់ណា​ទើប​ថា​អាច​សម្លាប់​បណ្តាញ​សង្គម​ទាំងបី​នេះ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់