adverise with khmeread C

តោ​ខៀវ Chelsea សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​បំបាក់ Watford ផ្គាប់ចិត្ត​អ្នកគាំទ្រ​

English Premier League សប្តាហ៍​ទី ១៨
* Chelsea(15) vs (7) Watford, 22:00 PM

​ក្រុម​តោ​ខៀវ Chelsea មួយរយៈ​មកនេះ​បានធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ជាពិសេស​អ្នកគាំទ្រ​ក្រុម​នេះ​ផ្ទាល់​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ​នា​សប្តាហ៍​កន្លងមក ។ ក្រោយ​ចាញ់​ក្រុម​កំពូល​តារាង Leicester ដោយ​លទ្ធផល ២-១ បានធ្វើអោយ​ក្រុម​ដែល​កំពុង​តែមាន​ភាព​យ៉ាប់យ៉ឺន​មួយ​នេះ​មាន​ភាពចម្រូងចម្រាស់រ​ហូត​ឈានដល់​ការបណ្តេញ​អ្នកចាត់ការ​ទូទៅ​លោក José Mourinho ទៀតផង ។ ប៉ុន្តែ​អ្វីៗ​ហាក់បីដូច​ជាមាន​ភាព​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​លោក Guus Hiddink បាន​ចូលមក​ដឹកនាំ​ក្រុម​នេះ​ជា​បណ្តោះអាសន្ន​រហូតដល់​បញ្ចប់​រដូវ​កាល ហើយ Chelsea បាន​យកឈ្នះ​លើ​ក្រុម Sunderland ៣-១ ភ្លាម​ផងដែរ គ្រាន់តែ​ចំហាយ​របស់លោក​។ ប៉ុន្តែ​វា​នឹង​នៅមាន​ឧបសគ្គ​ជាច្រើន​ទៀត​ដើម្បី​បន្ត​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​ក្នុង​រដូវ​កាល​នេះ​។​

​ដោយឡែក​ក្រុម​ដែល​ទើបតែ​ឡើង​មកពី​ក្របខ័ណ្ឌ Championship ឯនេះ​វិញ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​តាម​បាល់ទាត់​លី​ក​កំពូល​មួយ​នេះ​ចាប់អារម្មណ៍​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​ណាស់​។ ក្រោយ​បំបាក់​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​លទ្ធផល ៣-០ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ធ្វើ​ឲ្យ​ក្រុមបាល់ទាត់​ដែល​កំពុង​តែមាន​ភាពលេច​ធ្លោ​មួយ​នេះ​ប្រហែល​ជាមាន​កម្លាំងចិត្ត​ថា​នឹង​អាចធ្វើ​បានល្អ​ម្តងទៀត​នៅ​ទឹកដី Stamford Bridge ទោះបីជា​ប្រវត្តិ​ជួបគ្នា​កន្លងមក​ក្រុម​តោ​ខៀវ Chelsea បាន​លត់​ក្រុម​ខ្លួន​យ៉ាង​ចាស់ដៃ​យ៉ាងណាក៏ដោយ​។

- ៥ ប្រកួត​ចុងក្រោយ​របស់ Chelsea

- ៥ ប្រកួត​ចុងក្រោយ​របស់ Watford

- ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ

ទស្សនៈ​ខ្មែរ​រីដ ៖ Chelsea ៣-១ Watford

adverise with khmeread

មតិយោបល់