1

បើ​ប្រឡូក​ការរកស៊ី អ្នក​គួរ​ជ្រើសរើស​ការប្រកួតប្រជែង​១​ក្នុង ២ ប្រភេទ​នេះ បើ​មិន​ចង់​រលាយ​ទាំងសងខាង​!

    ​ហុងកុង​ត្រូវបាន​ចាត់ទុកជា​ទីក្រុង​មួយ ដែល​ប្រមូលផ្តុំ​ដោយ​ការរកស៊ី​ប្រកួតប្រជែង​យ៉ាង​សម្បើម ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​គឺថា ពួកគេ​រឹតតែ​ប្រកួតប្រជែង ក្រុមហ៊ុន​គូប្រជែង​ទាំងនោះ​រឹតតែ​រីកចម្រើន​ទាំងសងខាង​។ មាន​សំណួរ​ពី​មជ្ឈដ្ឋាន​អ្នករកស៊ី​ក្រៅពី​ហុងកុង​បាន​លើកឡើងថា ហេតុអ្វី​បានជា​ពួកគេ​ធ្វើបាន​ដូច្នេះ ហេតុដូចម្តេច​ក៏​គូប្រជែង​មួយទៀត​មិន​ដួល​តែ​រឹតតែ​រីកចម្រើន​ដូចគ្នា​អ៊ីចឹង​? ចម្លើយ​គឺ​មកពី​ពួកគេ​ជ្រើសរើស​គំរូ​ម៉ូ​ដែល​នៃ​ការប្រកួតប្រជែង​មួយ​ក្នុងចំណោម​គំរូ​ទាំងពីរ​ដូចខាងក្រោម​៖

​    ​១. ការប្រកួតប្រជែង​បែប​ស្ថាបនា​គ្នា​ទៅវិញទៅមក​
​    ​- ប្រឹងប្រែង​ច្នៃប្រឌិត និង​បង្កើត​អ្វីដែល​ថ្មី​ដើម្បី​រក្សា​តម្លៃ​ផលិតផល​ឱ្យ​រឹតតែ​ខ្ពស់​និង​មាន​គុណភាព​។ 
​    ​- បង្កើន​ផលិតផល​ចម្រុះ​មុខ តែ​រក្សាបាន​នូវ​តម្លៃ​ខ្ពស់​។​
​    ​- ព្យាយាម​ធ្វើឱ្យ​ផលិតផល​ខ្លួន​ល្អ​ប្លែក​ពី​គេ​រហូត ដើម្បី​កុំឱ្យ​គេ​តាម​ទាន់​។ 
​    ​- រក្សា​ក្រមសីលធម៌​លើ​ផលិតផល​របស់ខ្លួន មិន​បង្ក​ផលប៉ះពាល់​បរិស្ថាន មិន​ដាក់​គ្រឿងផ្សំ​ប៉ះពាល់​សុខភាព និង​មិន​លៃ​បំបាត់​បរិមាណ​ឬ​គុណភាព​។​

​    ​២. ការប្រកួតប្រជែង​បែប​ជាន់ពន្លិច​គ្នា​ទៅវិញទៅមក​
​    ​- កម្ចាយ​គូប្រជែង​តាម​វិធី​ទុ​ច្ច​រឹត (​រួមទាំង​វិធី​សម្លាប់​) ដើម្បី​កម្ចាត់​គូប្រជែង​ចេញពី​ទីផ្សារ​រៀងៗ​ខ្លួន​។​
​    ​- ទ​មា្ល​ក់​ថ្លៃ​បណ្តេញ​ជើង​គ្នា​រហូត​ទាល់តែ​លក់​ខាត​ឡុងចុង​ទាំងសងខាង​។​
​    ​- បង្កើន​បរិមាណ​ផលិតផល តែ​បន្ថយ​គុណភាព​។​
​    ​- គិតតែ​រក​វិធី​ឈ្នានីស តែ​ភ្លេច​វិធី​រក្សា​អតិថិជន​។ 

​    ​ផ្នត់គំនិត​អ្នករក​ស៊ីក្នុង​សេដ្ឋកិច្ច​មួយ បើ​ជ្រើសរើស​វិធី​ទីមួយ គឺ​នឹង​ជួយ​ខ្លួនឯង​រីកចម្រើន​ហើយ ជួយ​ជាតិ​ឱ្យ​ដើរ​ទៅមុខ​លឿន​ថែមទៀត ប៉ុន្តែ​បើ​ជ្រើសរើស​វិធី​ទី​ពីរ ក្រុមហ៊ុន​ខ្លួនឯង និង​ក្រុមហ៊ុន​គូប្រជែង​នឹង​ដួល​ទាំងសងខាង ហើយ​សេដ្ឋកិច្ចជាតិ​ក៏​មិនអាច​លូតលាស់​លឿន​បាន​នោះដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់