adverise with khmeread 0

នេះ​ឬ​ជា​ស្នេហ៍​ពិត​? នាង​បដិសេធ​រួមភេទ​ជាមួយ​គូ​ដណ្តឹង​ដល់​ទៅ ៣ សប្តាហ៍​ដរាបណា​នាង​មិនបាន​ឡាន​ថ្មី​និង​ការ​កែកុន​រាងកាយ​ឱ្យ​ស្អាត​

​    ​នារី​ម្នាក់​ដែល​ចូលចិត្ត​ទិញ​ទំនិញ​ឥត​សំចៃ​ដៃ​ម្នាក់នេះ បាន​លាតត្រដាង​អំពី​របៀប​ដែល​នាង​ធ្វើឱ្យ​គូ​ដណ្តឹង​របស់​នាង​ធ្វើ​អ្វីៗ​ដែល​នាង​ចង់បាន​ដោយ​រួមបញ្ចូល​ទាំង​ស្បែកជើង​រចនា​ដោយ​ជន​ល្បីៗ ជាមួយ​ការ​គម្រាមកំហែង​មិន​រួមភេទ​ជាមួយ​ដៃគូ​របស់​នាង​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ 

​    ​នាង Janey វ័យ ៣០ ឆ្នាំ​បាន​និយាយថា នាង​អាច​បញ្ជា​ឱ្យ​ដៃគូ​ប្រាំ​ឆ្នាំ​របស់​នាង​ទិញ​អ្វីដែល​នាង​ចង់បាន​ដោយ​គ្រាន់តែ​បដិសេធ​សកម្មភាព​លើ​គ្រែ​ជាការ​ស្រេច​។​

​    ​នាង​បាន​លាតត្រដាង​នៅ​កម្ម​វី​ធី Little Divas: Tantrums and Tiaras របស់​ប៉ុស្តិ៍ Channel 5 ថា "​គាត់​ដឹងថា​មិនត្រូវ​និយាយថា​ទេនោះ​ទេ​! ខ្ញុំ​នឹង​រីករាយ​ដែល​ហាមប្រាម​គាត់​មិនឱ្យ​គាត់​រួមភេទ​រយៈពេល ១ ទៅ ៣ សប្តាហ៍​ដូចដែល​ខ្ញុំ​បានធ្វើ​ពីមុន​។ អំណាច​នៃ​តំបន់​ឯកជន​របស់​ស្ត្រី​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​ដើម្បី​ទទួលបាន​អ្វីដែល​អ្នក​ចង់បាន​ពី​បុរស​"​។​

​    ​ដោយ​គ្មាន​ចំណូល​ស្ថិតស្ថេរ នាង Janey ចូលចិត្ត​ចំណាយលុយ​លោក Ross ខ្ជាំ​ងៗ​ទៅលើ​សម្លៀកបំពាក់ ផលិតផល​សម្រស់​ថ្លៃៗ​និង​ការវះកាត់​កែ​សម្ផស្ស​។ នាង​មាន​ស្បែកជើង ១០០ គូ​និង ថ្នាំ​ព្យាបាល​សម្រស់ ដែលមាន​តម្លៃ ៧០៧៣ ដុល្លារ នៅ​រយៈពេល ៦ ខែ​ចុង​ក្រោយនេះ​។​

​    ​លោក Ross គឺជា​អ្នក​យកចិត្តទុកដាក់​ក្នុងការ​សន្សំ​លុយ​មុននឹង​គាត់​បាន​ជួប​នាង Janey ក្នុង​ឆ្នាំ ២០១១ ហើយ​ចាប់តាំងពី​ពេល​នោះមក នាង​ក៏បាន​ចាប់ផ្តើម​ជញ្ជក់​ឈាម​គូ​ដណ្តឹង​នាង​ឥត​ល្ហែ​។ នាង​បាន​និយាយថា នាង​មិន​ខ្ចី​ខ្វល់​ពី​រឿង​សន្សំ​លុយ សំខាន់​គឺ​ចំណាយលុយ​របស់លោក Ross​។​

​    ​លោក Ross វ័យ ៣០ បាន​ទទួលស្គាល់ថា គាត់​ព្រួយបារម្ភ​ចំពោះ​ការចាយ​លុយ​ឥត​សំចៃ​ដៃ​របស់​គូ​ដណ្តឹង​គាត់ ប៉ុន្តែ​គាត់​មិនអាច​និយាយថា​ទេ​ទៅកាន់​នាង Janey បានទេ ដែល​បូក​បញ្ចូល​ទាំង​រថយន្ត Range Rover ថ្មី​តម្លៃ ៩៩០០០ ដុល្លារ និង​ថ្លៃ​កែ​សម្ផស្ស​ដែលមាន​តម្លៃ ១៩៨០០ ដុល្លារ ដើម្បី​មាន​រាង​ដូច​នាង Kim Kardashian​។​

​    ​ទោះយ៉ាងណា លោក Ross បាន​និយាយថា គាត់​មិន​គិតថា គូ​ដណ្តឹង​របស់គាត់​ត្រូវការ​កែក​ន់​រាងកាយ​នោះទេ ប៉ុន្តែ​ប្រសិនបើ​រឿង​ទាំងនេះ​ធ្វើឱ្យ​នាង​រីករាយ គាត់​សុខចិត្ត​ត្រៀម​លុយ​ដើម្បី​នាង​។​

​    ​ប៉ុន្តែ​ក្រោយ​ជួប​ជាមួយ​អ្នកជំនាញ​ហិរញ្ញវត្ថុ អ្នក​ទាំងពីរ​ត្រូវបាន​ព្រមាន​ថា ការចំណាយ​របស់​ពួកគេ​នាពេល​បច្ចុប្បន្ននេះ​គឺ​បានត្រឹមតែ ១៤១.៤៧៥ ដុល្លារ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិនអាច​បន្ត​ចំណាយលុយ​បែបនេះ​បាន​ទៀត​ទេ​ខណៈ​វា​លើសពី​ចំណូល​របស់លោក Ross​។​

​    ​នាង Janey បាន​ទទួលស្គាល់ថា ការរៀបចំ​បញ្ជី​លើ​ការចំណាយ​របស់​នាង​គឺជា​រឿង​ចាំបាច់​ត្រូវតែ​ធ្វើ​មែន​។ ហើយ​លោក Ross សង្ឃឹមថា  នាង​នឹង​ចាប់ផ្តើម​ពិចារណា​មុននឹង​នាង​ចំណាយ​បន្ទាប់ពី​ដឹង​ពី​ការព្រមាន​ពី​អ្នកផ្តល់យោបល់​ហិរញ្ញវត្ថុ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់