adverise with khmeread 1

គ្រោះថ្នាក់​! ប្រសិនបើ​អ្នក​ខាន​សម្អាត​ម៉ាស៊ីនត្រជាក់​យូរ​...​អ្នក​កំពុង​ប្រឈម​ជំងឺ​រលាក​សួត​ហើយ​!

    ​ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​ព្រមាន​ប្រជាជន​ថា ដី​និង​បាក់តេរី​ដែល​ពូន​ផ្តុំ​ក្នុង​ម៉ាស៊ីនត្រជាក់​អាចជា​មូលហេតុ​បង្ក​ជំងឺ​រលាក​សួត ប្រសិនបើ​ខាន​សម្អាត​ជា​យូរ​មកហើយ​នោះ​។ 

​    ​លោក​វេជ្ជបណ្ឌិត Wachira Pengchan មន្ត្រី​ក្រសួងសុខាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្យល់​ត្រជាក់​ពី​ម៉ាស៊ីនត្រជាក់​នៅ​កន្លែងធ្វើការ ផ្ទះ សណ្ឋាគារ ហាង​ទំនើប ។​ល​។ គឺជា​ការគំរាមកំហែង​មួយ​ដល់​សុខភាព​ណាស់ ជាពិសេស​បង្ក​ជំងឺ​រលាក​សួត ប្រសិនណាបើ​វា​មិនបាន​សម្អាត​ជាច្រើន​ខែ​ឆ្នាំ​នោះ​។ 

​    ​រោគសញ្ញា​រលាក​សួត​មានដូចជា គ្រុនក្តៅ​និង​ក្អក​។ ជំងឺ​ម្យ៉ាងទៀត​ហៅថា Legionella ដែល​បង្កឡើង​ពី​បាក់តេរី​ក្នុង​ម៉ាស៊ីនត្រជាក់​ក៏​អាច​កើតឡើង​ដែរ ហើយ​ប្រភេទ​មេរោគ​នេះ​អាច​រស់នៅក្នុង​ធូលី​ម៉ាស៊ីនត្រជាក់​រហូតដល់​ទៅ ១ ឆ្នាំ​។​

​    ​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សួត​ពី​ធូលី​ម៉ាស៊ីនត្រជាក់ អ្នក​គួរ​សម្អាត​វា ១-២ ដង​ក្នុង​មួយខែ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់