adverise with khmeread Downloads

គ្រាន់តែ​គ្រាប់ពូជ​ដើម​បណ្ណ​ង្គ​ជាតិ និង ដើម​ឫស្សី អាច​កែប្រែ​ជីវិត​មនុស្សម្នា​ក់បាន​!

    ​ថ្ងៃមួយ​នៅ​សុខៗ​ខ្ញុំ​ស្រាប់តែ​ចង់​ឈប់​ពី​ការងារ ឈប់​ទាក់ទង​មនុស្ស​គ្រប់គ្នា និង​បញ្ចប់​អ្វីៗ​ទាំងអស់​ក្នុង​ជីវិត​របស់ខ្ញុំ​។ 

​    ​ប៉ុន្តែ​មុននឹង​ធ្វើ​ដូច្នេះ ខ្ញុំ​បាន​ចូលទៅ​ព្រៃ​ដើម្បី​មានឱកាស​ជួប​និយាយ​ចុងក្រោយ​ជាមួយ​ព្រះ ប្រសិនបើ​លើ​លោក​នេះ​ពិតជា​មាន​ព្រះ​មែន​នោះ​។ 

​    ​ខ្ញុំ​បាន​ស្រែកសួរ​ទៅលើ​មេឃ​ថា "​ព្រះ​អើយ​អាចឱ្យ​ហេតុផល​ដល់​ខ្ញុំ​មួយ​ដើម្បី​បញ្ចប់​នូវ​អ្វីៗ​ទាំងអស់នេះ​បានទេ​?"​។​

​    ​រំពេច​នោះ​ស្រាប់តែ​ខ្ញុំ​ឮ​សំឡេង​ឆ្លើយតប​ពី​ព្រះ (​មិនដឹងថា​ជាការ​ស្រមៃ​ឬ​យ៉ាងណាទេ​)​។ ព្រះ​បានឱ្យ​ខ្ញុំ​មើល​ជុំវិញខ្លួន ហើយ​សួរ​ខ្ញុំ​ថា "​ឃើញ​ដើម​បណ្ណ​ង្គ​ជាតិ និង​ដើម​ឫស្សី​ទេ​?"​។​

​    ​ខ្ញុំ​បាន​ឆ្លើយតប​ថា "​ឃើញ​"​។ បន្ទាប់មក​ខ្ញុំ​បាន​យក​គ្រាប់​ដើម​ទាំងពីរ​ទៅ​ដាំ​និង​ថែទាំ​រាល់ថ្ងៃ ហើយ​ដើម​បណ្ណ​ង្គ​ជាតិ​បាន​លូតលាស់​យ៉ាង​លឿន​និង​មាន​ស្លឹក​ស្រស់​ខៀវខ្ចី​។​

​    ​រីឯ​ដើម​ឬ​ស្សី​វិញ​មិនបាន​លូតលាស់​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចុះចាញ់​ឡើយ ខ្ញុំ​នៅតែ​បន្ត​ស្រោច​ទឹក​វា​រាល់ថ្ងៃ​។ នៅ​ឆ្នាំ​ទី​ពីរ បណ្ណ​ង្គ​ជាតិ​រឹតតែ​ដុះ​លូតលាស់​ល្អ​ស្រោចស្រប់​ពេញ​។ ប៉ុន្តែ​គ្រាប់ពូជ​ឫស្សី​វិញ​នៅតែ​មិន​ព្រម​ដុះ​។ ហើយ​ខ្ញុំ​នៅតែ​បន្ត​ស្រោច​ទឹក​វា​រាល់ថ្ងៃ មិន​ចុះចាញ់​ឡើយ​។ 

​    ​ប្រាំ​ឆ្នាំ​ក្រោយមក​ដើម​ឫស្សី​ចាប់ផ្តើម​ចេញ​ពន្លក ហើយ​បើ​ប្រៀបធៀប​ជាមួយ​បណ្ណ​ង្គ​ជាតិ វា​គ្រាន់តែ​ជាដើម​តូច​មួយ និង​ឥតប្រយោជន៍​បំផុត​។ ប៉ុន្តែ​គ្រាន់តែ​ក្នុង​រយៈពេល ៦ ខែ ដើម​ឫស្សី​បាន​លូត​កម្ពស់​រហូតដល់​ទៅ ៣០ ម៉ែត្រ​។ 

​    ​ខ្ញុំ​ខំ​ស្រោច​ទឹក និង​មើលថែទាំ​វា​អស់​ប្រាំ​ឆ្នាំ​ទម្រាំ​វា​ធំ និង​មាន​ដើម​រឹងមាំ​។ ខ្ញុំ​មិនដែល​ទុកឱ្យ​ឫស្សី​ដែល​ខ្ញុំ​ខំ​ដាំ​នេះ​ងាប់​ទៅវិញ​នោះឡើយ​។ 

​    ​បន្ទាប់មក​ខ្ញុំ​ចូលក្នុង​ព្រៃ ហើយ​ព្រះ​បាន​ប្រាប់​ខ្ញុំ​ថា "​តើ​ឯង​មាន​ដឹង​ទេ ក្នុងអំឡុង​ពេលដែល​ឯង​កំពុង​ជួប​ការលំបាក ឯង​បាន​មើលថែ​កូនៗ (​ដើម​ឫស្សី​) របស់​ឯង​ឱ្យ​លូតលាស់​ល្អ​?​។ ហើយ​ឯង​មាន​សង្កេតឃើញ​ទេ ឯង​មិនបាន​បោះបង់​វា​ចោល​ទេ​"​។ 

​    ​ព្រះ​បាន​បន្តថា "​កុំ​ប្រៀបធៀប​ខ្លួនឯង​ទៅ​អ្នកដទៃ​។ ដើម​ឫស្សី (​ខ្លួន​ខ្ញុំ​) និង​ដើម​បណ្ណ​ង្គ​ជាតិ (​អ្នកដទៃ​) មិន​ដូចគ្នា​ទេ ប៉ុន្តែ​វា​អាច​លម្អ​ព្រៃ​ឱ្យ​ស្រស់ស្អាត​បាន (​ព្រៃ​=​ជីវិត​)​។ ពេលវេលា​របស់​ឯង​គង់តែ​មកដល់​ណាមួយ​ទេ ឱ្យតែ​កុំ​បោះបង់​ការខិតខំ​តស៊ូ​"​។ 

​    ​ព្រះ ៖ ឯង​នឹង​លូតលាស់​រឹតតែ​ខ្ពស់​។​
​    ​ខ្ញុំ​បាន​សួរ​ព្រះ​៖ តើ​ខ្ពស់​កម្រិតណា​?
​    ​ព្រះ​បាន​សួរ​ខ្ញុំ​ថា ៖ តើ​ដើម​ឫស្សី​លូត​ខ្ពស់​អស់​ធំ​កម្រិតណា​?
​    ​ខ្ញុំ​ច្រឡំបល់ ហើយ​សួរ​ព្រះ​ថា​៖ តើ​ខ្ពស់​មិនអាច​ប៉ាន់ស្មាន​បាន​មែន​ទេ​?
​    ​ព្រះ​៖ មែនហើយ ដើម​ឫស្សី​អាច​លូត​ខ្ពស់​តាម​ដែល​វាច​ង់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់