ស្ត្រីជាភរិយាគ្រប់រូបតែងចង់បានអ្វីៗជាច្រើនពីបុរសជាស្វាមី ប៉ុន្តែមានរឿងមួយចំនួន ស្ត្រីមិនគួររំពឹងពីបុរសរហូតនោះទេ។
១. ការសរសើរ
ភាពជឿជាក់របស់ភរិយាមិនគួរពឹងផ្អែកលើទស្សនៈរបស់ស្វាមីនោះឡើយ។ ត្រូវរៀនជំរុញភាពទាក់ទាញដោយខ្លួនឯង មិនចាំបាច់ទាល់តែស្វាមីនិយាយលើកទឹកចិត្តនិងសរសើរទើបអាចចាប់ផ្តើមធ្វើឱ្យប្រសើរនោះឡើយ។
២. ការថែទាំ
កុំរំពឹងខាងស្វាមីយកចិត្តទុកដាក់ចំពោះខ្លួនខ្លាំងពេក ពុំនោះទេវានឹងធ្វើឱ្យអ្នកមានអារម្មណ៍អន់ចិត្ត យល់ច្រឡំ និងឯកោ នៅពេលគាត់មិនបានអើពើនឹងអ្នក។ បុរសជួនកាលមិនសូវរវីរវល់ថែទាំប្រពន្ធទេ ប៉ុន្តែនៅពេលជួបស្ថានភាពមិនរំពឹងទុកណាមួយ ធម្មជាតិនៃការថែទាំរបស់មនុស្សប្រុសជាស្វាមីគឺលេចចេញមកដោយឯកឯង។
៣. លាភសក្ការៈ
កុំរំពឹងស្វាមីប្រគល់អ្វីៗដែលរកបានមកឱ្យអ្នកគ្រប់ពេលវេលា ព្រោះគាត់មិនមែនជាតាណូអែលទេ។ បើគាត់មានអ្វីប្រគល់ឱ្យអ្នកក៏ដោយ ក៏អ្នកត្រូវតែទទួលយកពីគាត់ កុំរំពឹងហួសប្រមាណ។
៤. ពូកែម៉ិកទឹកចិត្ត
បុរសគ្រប់រូបមិនមែនជាគ្រូទាយនោះទេ ប្រសិនបើមានរឿងអ្វីចង់និយាយ ត្រូវនិយាយប្រាប់គាត់ដោយត្រង់កុំលាក់លៀម។
៥. សារភាព
បុរសមានរឿងពីរក្នុងចិត្តជានិច្ច ទីមួយគឺរឿងដែលអាចនិយាយ និងរឿងមិនអាចនិយាយ។ អ្នកមិនគួរសង្ស័យ ឬអង្គុយពិបាកចិត្តដែលស្វាមីមិនបានប្រាប់រឿងដែលលាក់បាំងនោះឡើយ។ គួរទុកពេលឱ្យគាត់ផង គាត់ក៏មានរឿងដែលពិបាកចិត្ត មិនចង់ឱ្យនរណាដឹងដូចតែមនុស្សស្រីដែរ។
៦. លះបង់
ប្រសិនបើភរិយារង់ចាំតែស្វាមីលះបង់គ្រប់អ្វីៗដើម្បីខ្លួន នោះនាងនឹងខកចិត្តម្តងហើយម្តងទៀត នៅពេលគាត់មិនបានធ្វើការលះបង់តាមបំណងរបស់នាង។ អ្នកមិនត្រូវរំពឹងបែបនេះនោះឡើយ បើអ្នកពិតជាស្រឡាញ់គាត់មែននោះ។
សរុបសេចក្តី សារដ៏សំខាន់តែមួយគត់ពី ៦ ចំណុចនេះគឺ ស្ត្រីមិនគួររង់ចាំបុរសធ្វើឱ្យខ្លួនមានអារម្មណ៍ពោរពេញដោយក្តីស្រឡាញ់នោះទេ ត្រូវចេះយល់អារម្មណ៍គាត់ផង ព្រោះបុរសដែលស្រឡាញ់ភរិយាពិតកម្រមានអំណួតអួតអាងអំពីរឿងទាំង ៦ ចំណុចនេះណាស់៕
