adverise with khmeread 1

ព្យាបាល​ជំងឺហឺត​ជាសះស្បើយ ជាមួយ​ក្រូចសើច ម្រេចខ្មៅ និង​ស្រាស​

    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចសើច​
​    ​- ម្រេចខ្មៅ​
​    ​- ស្រាស​

​    ​* របៀប​ធ្វើ​៖ 
​    ​- ចិត​យក​សំបក​ខៀវ​របស់​ក្រូចសើច​ប៉ុណ្ណោះ ហើយ​ចិញ្ច្រាំ​ឱ្យ​ល្អិតៗ​។ កុំ​យក​ដោយសា​ច់ស​។ 
​    ​- ម្រេចខ្មៅ​ត្រូវ​កិន​ឱ្យ​ម៉ដ្ឋ​។​
​    ​- លាយ​ម្រេច​ជាមួយ​សំបក​ក្រូចសើច​ក្នុង​បរិមាណ​ស្មើ​សាច់​គ្នា (​មូល​ប៉ុន​ក្រូចឆ្មា​) ហើយ​រុំ​ក្នុង​ក្រណាត់ស​មួយ​ឱ្យ​តឹង​បំផុត ហើយ​ដាក់ចូល​មួយ​កែវ​ដែលមាន​គម្រប (២៥០ មិ​ល្លី​លីត្រ​)​។ រួច​ចាក់​ស្រាស​ចូល​កែវ​នោះ​កុំឱ្យ​ពេញ​ពេក ហើយ​គ្រប​ចោល ៧ ថ្ងៃ​។ 

​    ​* របៀប​ប្រើ​៖
​    ​បន្ទាប់ពី ៧ ថ្ងៃ​កន្លងផុតទៅ ត្រូវ​ផឹក​ស្រាស​នោះ ១ ទៅ ២ ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក​រាល់ថ្ងៃ ឱ្យបាន​រយៈពេល ២ សប្តាហ៍ ជំងឺហឺត​នឹងត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​។​

​    ​ចំណាំ​៖ ដោយសារ​គ្រឿងផ្សំ​ទាំងនេះ​មាន​ជាតិ​ក្រ​ហុ​ល​ក្រហាយ ដូច្នេះ​មុននឹង​ផឹក​ត្រូវ​ងូតទឹក​ឱ្យ​ត្រជាក់​ខ្លួន​សិន​។ អ្នក​ដែល​លើសឈាម និង​មាន​ជំងឺ​បេះដូង​ហាម​ផឹក​ជាដាច់ខាត​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់