adverise with khmeread Replica game

ខ្លាំង​បាត់​! បង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​តាមដាន​សកម្មភាព​លើ​ទូរស័ព្ទ​ភេរ​វករ​! លេង​ហើយ​សប្បាយ​និង​បង្កើន​ប្រាជ្ញា​ទៀត​

​    ​អ្នកបង្កើត​កម្មវិធី​មកពី​ប្រទេស​កូរ៉េខាងត្បូង​ម្នាក់​បាន​បង្កើត​កម្មវិធី​ហៅថា Replica ដែល​អាចជួយ​អ្នក Hack ទៅក្នុង​ទូរស័ព្ទដៃ​របស់​ភេរវ​ករ​បាន​។ ហ្គេម​ដែរ​មាន​ក្រាហ្វិក​ស៊េរី​ចាស់​និង​ពណ៌​ខុសៗ​គ្នា​អាច​ប្រើ​លើ​កុំព្យូទ័រ​ទូទៅ និង កុំព្យូទ័រ Mac របស់ Apple​។​

​    ​ហ្គេម​ថ្មី​នេះ​ត្រូវបាន​បង្កើត​ដោយ​អ្នកបង្កើត​កម្មវិធី​ឯករាជ្យ​ម្នាក់​ឈ្មោះ Somi មកពី​ប្រទេស​កូរ៉េខាងត្បូង​។​

​    ​ហ្គេម​នេះ​ចាប់ផ្តើម​ជាមួយ​ខ្លួន​លោកអ្នក​ជាប់គុក បន្ទាប់ពី​ទីក្រុង​ប្រឈម​ការវាយប្រហារ​ភេរវកម្ម​។ មានតែ​ផ្លូវ​មួយគត់​ដើម្បី​រត់គេចខ្លួន​នោះ​គឺ​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​

​    ​ក្នុង​ហ្គេម​នេះ នៅពេល​អ្នក​ចាប់ផ្ដើម​តាមដាន​ទូរស័ព្ទ​ភេរ​វករ អ្នក​ត្រូវ​លាតត្រដាង​ការសម្ងាត់​មួយចំនួន​នៃ​ជីវិត​ឌីជីថល​នរណាម្នាក់​។​

​    ​ហ្គេម​នេះ​មាន ១២ វគ្គ ក្នុងចំណោម ១/៨ បេសកម្ម ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​លេង​។ ហើយ​ហ្គេម​នេះ​ក៏បាន​ជាប់​ក្នុង​បេក្ខភាព​ដណ្តើមពាន​រង្វាន់​កម្ម​វី​ធិ​ល្អ​បំផុត​ក្នុង​កម្ម​វី​ធី Big Festival ២០១៦ ផងដែរ​៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់