adverise with khmeread Body language 31 the job interview

កំហុស​ភាសា​កាយវិការ​ទាំង ៨ ត្រូវ​ចៀស​ដាច់ខាត ពេលធ្វើ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​!

    ​ភាសា​កាយវិការ​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង មិន​ថា​យើង​សម្គាល់​ដឹង​ឬក៏​អត់​នោះឡើយ​។​

​    ​រាប់​ចាប់ពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ប្លែក​មុខ​រហូតដល់​ការទាក់ទង​គ្នា​ជាមួយ​មិត្ត​រួមការ​ងារ ជួនកាល​យើង​អាច​បង្ហាញ​ទៅ​មនុស្ស​នោះ​ត្រឹមតែ​កាយវិការ​យើង​ប៉ុណ្ណោះ​។ 

​    ​សម្រាប់​មនុស្ស​ពោរពេញ​ដោយ​ភាពជឿជាក់ និង​ជោគជ័យ ភាសា​កាយវិការ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ 

​    ​ខាងក្រោម​គឺជា​កំហុស​ភាសា​កាយវិការ​ដែល​អ្នក​មិនគួរ​ធ្វើ​នោះឡើយ​៖
​    ​១. ចៀសវាង​មើល​ចំ​ភ្នែក​
​    ​កង្វះ​នៃ​ការទំនាក់ទំនង​ដោយ​មើល​ឱ្យចំ​ភ្នែក​អាច​បង្ហាញថា អ្នកឯង​មាន​អ្វីមួយ​លាក់ ឬ ខ្វះ​ទំនុកចិត្ត ឬក៏​ចំណាប់អារម្មណ៍​។ នៅពេល​ទំនាក់ទំនង​ក្នុង​កន្លែង​ការងារ ការមើល​មើល​ចំ​ភ្នែកមាន​សារសំខាន់​ណាស់​ក្នុង​ការបង្ហាញ​ពី​ទំនុកចិត្ត ភាព​ដឹកនាំ និង​អំណាច​។​

​    ​២. ការ​ចាប់ដៃ​ខ្សោយ​
​    ​ការសិក្សា​មួយ​បានឱ្យដឹងថា​មនុស្ស​ដែល​ចាប់ផ្ដើម​សម្ភាសន៍​ការងារ​ទទួលបាន​ជោគជ័យ​ដោយ​ការ​ចាប់ដៃ​ខ្លាំងៗ ជាង​អ្នក​ដែល​ចាប់ដៃ​ខ្សោយៗ​។​

​    ​៣. ដំណើរ​ខ្ជិលៗ​
​    ​ដំណើរ​ខ្ជិលៗ​គឺជា​សញ្ញា​ឥរិយាបទ​អាក្រក់ ព្រោះ​វា​បង្ហាញថា​អ្នក​ខ្វះ​ទំនុកចិត្ត និង​មាន​កម្រិត​ថាមពល​ខ្សោយ​។ ការ​អង្គុយ​កោង​ខ្នង​គួរ​ចៀសវាង​ដាច់ខាត ព្រោះ​វា​បង្ហាញ​ពី​ការ​ខ្ជិលច្រអូស​សម្បើម​ណាស់​។ ឥរិយាបទ​ល្អ​គឺ​ការ​អង្គុយ​ត្រង់​ខ្នង​។​

​    ​៤. ក្រពាត់ដៃ​
​    ​ក្រពាត់ដៃ​អាចជា​ទង្វើ​បាំង​រាងកាយ​មួយ ដែល​បង្ហាញថា​អ្នក​មិនបាន​បើក​ចិត្ត​ទូលាយ​ចំពោះ​មនុស្ស​ដែល​កំពុងនិយាយ​ជាមួយ​នោះទេ​។ យក​ល្អ​គួរ​ដាក់​ដៃ​ចុះទៅ​។​

​    ​៥. ធ្វើ​កាយវិការ​ជ្រុល​ហួសហេតុ​
​    ​កាយវិការ​ជ្រុល​ហួសហេតុ​បង្ហាញថា​អ្នក​ជ្រួលច្របល់​ក្នុង​ចិត្ត ឬ​កំពុង​លាក់បាំង​ការពិត​។ ធ្វើ​កាយវិការ​ឱ្យ​ស៊ីគ្នា​នឹង​សម្តី​។ 

​    ​៦. នៅ​មិន​សុខ​
​    ​ទឹកមុខ​នៅ​មិន​សុខ​អាច​រួមបញ្ចូល​ដូចជា​ការ​អេះ​សក់​ក្បាល​លេង ខាំមាត់ ឬក៏​យក​ម្រាមដៃ​គោះ​តុ​។ វា​ជា​សញ្ញា​បង្ហាញថា អ្នកឯង​កំពុង​ភ័យ ឬ​មិនមាន​ចំណាប់អារម្មណ៍​។​

​    ​៧. ឈរ​កៀក​មនុស្ស​ខ្លាំងពេក​
​    ​ការ​ឈរ​កៀក​នរណាម្នាក់​អាចធ្វើឱ្យ​អ្នក​សន្ទនា​ជាមួយ​ទើសទាល់​ចិត្ត​។ ដើម្បី​បង្កើន​ទំនុកចិត្ត អ្នក​គួរ​ឈរ​ពី​ចន្លោះ ១ ម៉ែត្រ​ជាង​ឡើងទៅ​។​

​    ​៨. មុខស្អុយ​
​    ​ស្នាមញញឹម​បង្ហាញ​ពី​ទំនុកចិត្ត ភាព​បើកចំហ និង​កម្លាំង​។ ស្នាមញញឹម​អាច​នាំ​សំណាង​ដល់​អ្នក​បាន កុំ​ធ្វើ​មុខស្អុយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់