adverise with khmeread 1

មូលហេតុ​ដែល ក្រខុបព្រៃ ល្អ​សម្រាប់​មនុស្ស​វ័យ​កណ្តាល និង​ចាស់ជរា​!

​    ​១. ផ្លែ​ក្រខុបព្រៃ​សម្បូរ​ទៅដោយ​វីតាមីន C
​    ​ផ្លែ​ក្រខុបព្រៃ​ត្រូវបាន​គេ​ស្គាល់​ថា សម្បូរ​ទៅដោយ​ប្រភព​វីតាមីន C ច្រើនជាងគេ​ក្នុង​ពិភពលោក ដែល​ច្រើនជាង​ក្រូច​ដល់​ទៅ ៦០ ដង​។ វីតាមីន C មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ស្បែក សក់​និង​ក្រចក​។ សារធាតុចិញ្ចឹម​នេះ​ក៏​ជួយ​ព​ន្លឿ​ន​ដល់​ការព្យាបាល​មុខរបួស​និង​ឆ្លង​មេរោគ​ព្រោះ​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។​

​    ​២. កំពូល​ផ្លែឈើ​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​លាក​
​    ​របួស​មុត​ឡើង​ហើម​ជា​សញ្ញា​ល្អ​បំផុត​ព្រោះ​វា​ជាការ​បញ្ជាក់​ច្បាស់​ថា​រាងកាយ​កំពុង​ទប់ស្កាត់​ការឆ្លង​មេរោគ ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង​ដោយ​គ្មាន​មូលហេតុ នោះ​គឺជា​សញ្ញាណ​អាក្រក់​ទៅវិញ​។ ការ​រលាក​រ៉ាំរ៉ៃ​គឺ​ជាប់ទាក់ទង​នឹង​មហារីក ជំងឺ​បេះដូង ជំងឺ​ធាត់ ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម​និង​បញ្ហា​សុខភាព​ជាច្រើន​ទៀត​ដែល​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​និង​ជីវិត​របស់​អ្នក​។ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចាប់អារម្មណ៍​ចំពោះ​ផ្លែ​ក្រខុបព្រៃ​ព្រោះ​មានគុណ​សម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​។​

​    ​៣. ជួយ​កាត់បន្ថយ​ការឈឺ​សន្លាក់​
​    ​ដោយ​សារភាព​អស្ចារ្យ​នៃ​គុណសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក និង​សម្បូរ​ទៅដោយ​វីតាមីន C ផ្លែ​ក្រខុបព្រៃ​ក៏​អាចជួយ​រក្សា​សន្លាក់​របស់​អ្នក​មិន​ឱ្យមាន​បញ្ហា​ផងដែរ​។ 

​    ​៤. ទទួលទាន​ផ្លែឈើ​នេះ​ជំនួយ​ដល់​ភ្នែក​របស់​អ្នក​ឱ្យ​កាន់តែ​ភ្លឺ​ច្បាស់​
​    ​ផ្លែ​ក្រខុប​មាន​ផ្ទុក​សារធាតុ Antioxidants Lutein និង Zeaxanthin ដែលមាន​ផល​ល្អ​ដល់​ភ្នែក ដូច្នេះ​បន្ថែម​ក្រខុបព្រៃ​និង​ការ៉ុត​ជាមួយគ្នា​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ដល់​សុខភាព​ភ្នែក​។​

​    ​៥. ជំនួយ​ដល់​អារម្មណ៍​និង​មុខងារ​ខួរក្បាល​
​    ​ថ្នាំពេទ្យ​មិនមែនជា​ថ្នាំ​ដែល​ជួយ​បំបាក់​ភាព​ធុញទ្រាន់​ដ៏​មាន​ប្រសិទ្ធិភាព​តែមួយ​មុខ​នោះទេ​។ ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ផ្លែ​ក្រខុបព្រៃ​ពិតជា​ល្អ​សម្រាប់​បង្កើន​មុខងារ​ខួរក្បាល​ដោយ​ជំរុញ​ដល់​អង្គ​ចងចាំ​និង​ការផ្តោត​អារម្មណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​៕
 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់