adverise with khmeread 5

បំបែកសំបុកជួញដូគ្រឿងញៀនឃាត់ជនសង្ស័យ៩នាក់ ដកហូតថ្នាំញៀន៥៤កញ្ចប់

     ខេត្តកណ្តាល ៖ រយ​:​ពេល​៤​ម៉ោង​គិត​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២៤​ធ្នូ​ឆ្នាំ​២០១៥​ដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​កម្លាំង​ប៉ូលិស​ស្រុក​មុខកំពូល​ខេត្តកណ្តាល​ប​ង្ត្រា​ប​បាន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥៣​កញ្ចប់​។​
    នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃទី​២៥​ធ្នូ​២០១៥​នេះ​។​
   លោកស្នងការ​បាន​ឲ្យ​ដឹងថា ដំបូង​កម្លាំង​អន្តរាគមន៍​របស់​ស្រុក​ល្បាត​ក្នុងភូមិ​សាស្ត្រ​ជួប​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​ចំនួន​២​នាក់​ក៍​ឃាត់ខ្លួន​ធ្វើការ​សួរនាំ​បាន​ចម្លើយ​ឈានទៅ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​ចំនួន​៧​នាក់​ថែម​ទៀតហើយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥៤​កញ្ចប់​(១​កញ្ចប់​ធំ​និង​៥៣​កញ្ចប់​តូច​) និង​មធ្យោបាយ​ពាក់​ព​ន្ធ័​រួម​និង​សម្ភារ​:​ជញ្ជីង​ថ្លឹង​,​សម្ភារ​:​វេច​ខ្ចប់​ថ្នាំញៀន​ជាច្រើន​ទៀត​។​
   តាម​របាយការណ៍​រប​ស់​ប៉ូលិស​ស្រុក​មុខកំពូល​ឲ្យ​ដឹងថា ជនសង្ស័យ​៩​នាក់​នោះ​គឺ​ទី​១-​ឈ្នោះ ប៉ោង សុភា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ទី​២-​ឈ្មោះ​ខន រដ្ឋា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​អ្នក​ទាំ​ពីរ​មាន​ទីលំនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល​។​ទី​៣-​ឈ្មោះ​ឈួន មករា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ក្រោម​ឃុំ​ព្រែក​អញ្ចាញ​ទី​៤-​ឈ្មោះ​ជា សុ​ី​ណា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ចំបក់​មាស​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំ​ពេញទី​៥-​ឈ្មោះ​គឹម សុ​ិ​ញ​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ពុក​ឫស្សី​ឃុំ​ពុក​ឫស្សី​ស្រក​ឋ្សា​ច់​កណ្តាល​ទី​៦-​ឈ្មោះ​ភាព ពិសិដ្ឋ​អាយុ​១៨​ឆ្នាំ​ទី​៧-​ឈ្មោះ​កិន ជិន​ឡា​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី​ឃុំ​ពុក​ឫស្សីស្រុក​ខ្សាច់កណ្តាល​ទី​៨-​ឈ្មោះ​ជិន វិច្ឆិកា​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​លើ​ឃុំ​ព្រែក​អញ្ចាញ​និង​ទី​៩-​ឈ្មោះ​ប៊ូ មេសា​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ស្វាយ​អាត់​ឃុំ​ព្រែក​តា​មាក់ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំ​៩​នាក់​គឺមាន​២​នាក់​ជា​មេក្លោង​ជួញដូរ​ថ្នាំញៀន​គឺ​ឈ្មោះ​ប៉ោង សុភា  និង​ឈ្មោះ​ខន រដ្ឋា ។​
     របាយការណ៍​បញ្ជាក់ថា នៅ​ម៉ោង​៨​និង​៣០​នាទី​កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រហូតដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៥​ក៍​ជួបប្រទះ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ឈ្មោះ​ឈួន មករា​និង​ឈ្មោះ​ជា ស៊ីណា​កម្លាំង​បានធ្វើ​ការឃាត់​សួរនាំ​និង​ឆែកឆេរ​ឃើញ​ថ្នាំញៀន​១​កញ្ចប់​។​
    ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា ថាំ្ន​ញៀន​នេះ​ពួកគេ​ទិញ​ពី​ឈ្មោះ​ខន រដ្ឋា ។​ក្រោយពី​បាន​ចម្លើយ​ហើយ​សម​ត្ត​កិច្ច​ជំនាញ​បាន​បន្តធ្វើ​ការស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​ចាប់ខ្លួន​មេក្លោង​និង​អ្នកប្រើប្រាស់​សរុប​ចំនួន​៩​នាក់​និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យ​ជាសរ​ធាតុ​ញៀន​ចំនួន​៥៤​កញ្ចប់ ម៉ូតូ​ចំនួន​៥​គ្រឿង​ទូ​រស​ព្ឌ័​ចំនួន​១១​គ្រឿង​ព្រមទាំង​សម្ភារ​:​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំញៀន​និង​ជញ្ជីង​ថ្លឹង​ជាច្រើន​ទៀត​។​ជនសង្ស័យ​ទាំង​៩​នាក់​រួម​និង​វត្ថុតាង​សម​ត្ត​កិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់