adverise with khmeread 6442da33 012e 42b6 9679 90b6fc3cb68d

រថយន្ត ​CRV ជនជាតិ​ចិន​បើក ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ ViVA​ បុក​របួស​បាក់​ជើងឆ្វេង​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ម៉ាក ​CRV ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ VIVA បុក​បណ្តាលឱ្យ​រងរបួស​បាក់ជើង​ឆ្វេង កាលពី​វេលា​ម៉ោង៨ ​និង​៥០​នាទី​យប់​ថ្ងៃទី១៤ មិថុនា ​ឆ្នាំ២០១៦ ចំណុច​មុខ​បុរី លឹម​ឈាង​ហាក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2J-7444 បើក​ចេញពី​ភោជនីយដ្ឋាន​ចិន​នៅ ម្តុំ​នោះ ហើយ​បាន​ឆ្លងផ្លូវ បាន​បន្តិច​ក៏មាន បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ViVA​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន បាន​ទៅបុក​ចំក្បាល​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​បាក់ជើង​ខាងឆ្វេង ចំណែក​ម៉ូតូ​រង​ការ​ខូ​ត​ខាត​ផ្នែក​ខាងមុខ រីឯ​រថយន្ត បាក់​កាង​មុខ​បន្តិច។​

    ក្រោយពេល​កើតហេតុ រថយន្ត​ក្លីនិក​ឯកជន​មក​ដឹក តែ​ជនរងគ្រោះ​មិន​ព្រម​ទៅដោយ​ប្រាប់ថា ចាំ​គ្រួសារ​មក​ទទួល។ លុះ​ក្រោយមក​ជាមួយ​ម៉ោង ទើប​សាច់​មក​ទទួល​យកទៅ​មន្ទីរពេទ្យ។ ដោយឡែក​រថយន្ត​ និង​ម៉ូតូ​ត្រូវបាន​ប៉ូលីស​ជំនាញ​មក​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់