adverise with khmeread D2961fdf b86c 4bc3 8cd4 8bc0cb45972c

គ្រោះថ្នាក់ ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា ជ្រុះ​គ្រឿងញៀន​១​កញ្ចប់​ធ្ងន់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់​ភ្លាមៗ និង​ម្នាក់ទៀត​ឃាត់​ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្យាបាល បន្ទាប់ពី​ពួកគេ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ស្រាល ហើយ​ជ្រុះ ថ្នាំញៀន​មួយកញ្ចប់​ខ្ចប់​ជាមួយ​កញ្ចប់​បារី។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១​យប់​ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ទ័ពអាកាស ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​សេង ង៉ែត អាយុ​២៤ មុខរបរ​ជាងដែក​មាន​ស្រុកកំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ដោយឡែក​ម្នាក់ទៀត​រង​របួស​បញ្ជូនទៅ​មន្ទីរពេទ្យ មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ។

    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​២​គឿង ម៉ាក Suzuki Nex ពណ៌ស ​ពាក់​ភ្នំពេញ 1DG-9679 និង​ម៉ូតូ​ម៉ាក សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF-0879 បុក​គ្នា​នៅមុខ​ច្រកចូល​ទ័ពអាកាស បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស​។​

    ក្រោយមក​មាន​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ជនរងគ្រោះ​ម្នាក់​ទៅ​មន្ទីរពេទ្យ ដោយឡែក​មាន​បក្ខពួក​គេ​ម្នាក់​រងរបួស​ស្រាល​នៅ​កន្លែងកើតហេតុ ឃើញ​សមត្ថកិច្ច​ទៅដល់​ដោយ​ខ្លួន​មាន​រក្សាទុក​គ្រឿងញៀន​នៅជាប់​ខ្លួន​ទើប​ភ័យ បាន​បោះចោល​ថ្នាំញៀន​ដែល​ដាក់​ក្នុង​កញ្ចប់​បារី។​

    ធ្វើឱ្យ​សមត្ថកិច្ច​មានការ​សង្ស័យ រើស​យកមក​មើលឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​កា​កាប។ ក្រោយពេល​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា ថ្នាំ​នោះ​ពិតជា​របស់គេ​ពិតមែន គេ​ទើបនឹង​ទិញ​ពី​ប្លុក​ត្រពាំង​ឈូក​មុខ​ពេទ្យ​ព្រះកុសុមៈ​ក្នុងតម្លៃ​២៥០០០​រៀល។ បន្ទាប់ពី​សួរ​ដឹង​ដំណើររឿង​រួចមក លោក​អធិការ បាន​បញ្ជា​ឱ្យទៅ​ឃាត់ខ្លួន​បក្ស​ពួកគេ​ម្នាក់ទៀត​នៅ​គ្លីនិក​ឯកជន ហុង ហាក់​មក​សួរនាំ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់