adverise with khmeread F325e079 bf9a 418b 913f f052b45473c0

រថយន្ត FORD RANGER ស្លាក​លេខ​រដ្ឋ​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​ម៉ាក FORD RANGER ស្លាក​លេខ​រដ្ឋ​រេ​ពេញ​ផ្លូវ ទៅបុក​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​នៅមុខ​អេស៊ីលីដា សាខា​ពោធិចិនតុង​បណ្តាលឱ្យ​បាក់​អស់​៨​ផ្ទាំង​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់​ថ្ងៃទី ១៤ មិថុនា ឆ្នាំ២០១៦ នៅមុខ​ធនាគារ​អេស៊ីលីដា ពោធិចិនតុង តាម​ប​ណ្តោ​ផ្លូវ​សហព័ន្ធរុស្ស៊ី​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​សាក្សី​ពី​កន្លែង​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​ FORD RANGER ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​១៣ 2-0818 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ទិសដៅ​ពី​កើ​តទៅ​លិច។​

    លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​ល្បឿន​លឿន ទប់​ចង្កូត​មិនទាន់ បាន​រេ​មក​ឆ្វេង​ដៃ​ទៅបុក​រនាំង​ដែក​បាក់​អស់​៨​ផ្ទាំង​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​បង្ក​បាន​បែក​កង់​ខាងមុខ​ខាងឆ្វេង តែ​រថយន្ត​បាន​រ៉ឺ​យ៉ែ​រថ​យ រួច​បន្ថែម​ល្បឿន​បើក​រត់​ទាំង​បែក​កង់ បែក​ផ្កាភ្លើង ធ្វើឱ្យ​អ្នកធ្វើដំណើរ​យាមផ្លូវ​មានការ​ភ័យខ្លាច។​

    បន្ទាប់មក​ក៏​ជួប​កម្លាំង​ប៉ូលិស​ល្បាត សង្ស័យថា​មាន​បង្ក​គ្រោះថ្នាក់​ពី​ណា​មក​បាន​ជិះ​ម៉ូតូ​ដេញតាម​រហូត​មិន​ព្រម​ឈប់ បន្ត​បើករ​ត់ដល់​វត្ត​ទួល​សុភា​ឃួន​បាន​បុក​បង្គោល​ភ្លើង​របស់​វត្ត​បាក់​១​ដើម ហើយ​រត់​ទៀត​ចូល​ភូមិ​ព្រៃទា សំដៅ​ទៅផ្ទះ​របស់ខ្លួន។ ខណៈ​ទៅដល់​មុខផ្ទះ​បុរស​ស្រវឹង​នោះបាន​ទុក​រថយន្ត​នៅមុខ​ផ្ទះ គេចខ្លួន​ចូល​ផ្ទះ​បាត់។​

    ក្រោយមកទៀត​សមត្ថកិច្ច​បាន​ទៅដល់​មុខផ្ទះ​ឃើញ​រថយន្ត​បង្ក ដាច់​ក្រឡេក​ង់​មុខ​ខាងឆ្វេង​ខ្ទេច​និង​រង​ការ​ខូ​ត​ខាត​ផ្នែក​ខាងមុខ ហើយ​ក៏បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់