adverise with khmeread 1

​ក្រុម​អ្នកគាំទ្រ​ទំនើង​របស់​ជម្រើសជាតិ​រុស្ស៊ី​ច្រានចោល​ការព្រមាន​របស់ UEFA ដោយ​នាំគ្នា​លើ​កទ័​​វាយប្រហារ​ប្រិយមិត្ត​អង់គ្លេស​និង​វែ​ល​

​    ​ក្រុម​អ្នកគាំទ្រ​ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​មួយ​ទៅលើ​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស​និង​វែ​ល​នៅក្នុង​ទីក្រុង Lille  កាលពី​រសៀល​ម្សិលមិញ​បន្ទាប់ពី​ក្រុម​បង្ក​អំពើ​ហឹ​ង្សា​ទាំងនេះ​ច្រានចោល​ការព្រមាន​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ជុំវិញ​ការដក​សិទ្ធិ​ជម្រើសជាតិ​ខ្លួន​ពី​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦​។​

​    ​កៅអី​ត្រូវបាន​គប់​ពេញ​ផ្លូវ​ហើយ​អ្នកគាំទ្រ​ម្នាក់​បាន​ដេក​ស្តូកស្តឹង​នៅ​លើដី​ក្រៅ​បា​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Lille ចំ​ថ្ងៃ​ដែល​រុស្ស៊ី​ត្រូវបាន​ពិន័យ​និង​គម្រាម​ពី​ការ​ជ្រុះ​ចេញពី​យូរ៉ូ​ដោយ​ស្វ័យប្រវត្តិ​។​

​    ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ត្រូវបាន​យកចិត្តទុកដាក់​ខណៈ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ត្រៀមខ្លួន​ទទួល​ប្រទេស​វែ​ល​នៅ​ទីក្រុង Lens នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្របពេល​រុស្ស៊ី​នឹង​ប្រកួត​ជាមួយ​ស្លូ​វ៉ា​គី​នៅ​ទីក្រុង Lille នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​ទីក្រុង​ទាំងពីរ​មាន​គម្លាត​ត្រឹមតែ ៣៧ គីឡូម៉ែត្រ​។​

​    ​សាក្សីផ្ទាល់ភ្នែក​បាន​និយាយថា ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​មួយក្រុម​បាន​បង្ករឿង​ជាមួយ​គូប្រជែង​អង់គ្លេស​របស់ខ្លួន​នៅ​បា​មួយ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង Lille កាលពី​រសៀល​ម្សិលមិញ​និង​ធ្វើឱ្យមាន​អំពើហិង្សា​ផ្ទុះឡើង​។​

​    ​កៅអី​ត្រូវបាន​គប់​ដាក់​ជនជាតិ​អង់គ្លេស​ហើយ​ក្រុម​ជនរងគ្រោះ​ក៏បាន​តដៃ​វិញ ប៉ុន្តែ​ស្ថានការណ៍​ក៏បាន​ធូរស្រាល​នៅពេល​ប៉ូលិស​បានមក​ដល់​។ ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​    ​បើ​យោ​តាម UEFA ដែល​បាន​និយាយ​កាលពី​ម្សិលមិញ​បានឱ្យដឹងថា ការផ្អាក​ការដកហូត​សិទ្ធិ​របស់​រុស្ស៊ី​នឹងត្រូវ​លើកឡើង​មកវិញ​ប្រសិនបើ​ឧប្បត្តិហេតុ​រំខាន​ពី​ក្រុម​អ្នកគាំទ្រ​ណាមួយ​កើតឡើង "​នៅក្នុង​កីឡដ្ឋាន​" នៅក្នុង​ការប្រកួត​ដែល​នៅសល់​របស់​រុស្ស៊ី​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់