adverise with khmeread 0fa6940f b2a8 49e5 8de9 7e717ff4bd47

ជិះ​ម៉ូតូ​ទៅរក​ចំណី​ហូប​ត្រូវ​ក្រុមចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​ធ្វើ​សកម្មភាព​ភ្ជង់ ​និង​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៣ ​មួយគ្រឿង​ពី​បុរស​ពីរ​នាក់ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅរក​ទិញ​អី​ហូប ហើយ​ជិះ​រត់​គេចខ្លួនបាត់។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងកើត​គល់ស្ពាន​លី​យ៉ុង​ផាត់​ប្រហែល​១០០​ម៉ែត្រ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ឈ្មោះ ជួន វណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជាជាង​ដែក ស្នាក់​នៅក្នុង​ការដ្ឋាន​ក្បែ​ស្ថានីយ៍ទូរទស្សន៍ PNN និង​ម្នាក់ទៀត​ឈ្មោះ ប៉ាវ ចិន្ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​និង​ស្រុ​គំ​ណើ​ត​នៅ​ជាមួយគ្នា​។​

    តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​និង​ឈ្មោះ ប៉ាវ ចិន្ដា បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ​1BS-4461 ជិះ​ចេញពី​ការដ្ឋាន​បំណង​ទៅរក​ទិញ​ចំណី​ហូប​នៅ​គល់ស្ពាន​ត្រើយ​ខាងលិច។​

    ពេលដែល​ជិះ​ជិត​ដល់​គល់ស្ពាន​ត្រើយ​ខាងកើត​ប្រហែល​១០០​ម៉ែត្រ ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក SL​​ មួយគ្រឿង​ និង​ម៉ាក ​MSX ​មួយគ្រឿង ​និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក​បាន​ជិះ​មក​ជិត​និង​ដក​កាំភ្លើង​ភ្ជង់​ថែមទាំង​វាយ​រូបគាត់​២​ស្នាប់​កាំភ្លើង​ថែមទៀត​បណ្ដាលឱ្យ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​។​

    ជនរងគ្រោះ​បាន​បន្តថា ដោយ​ឃើញ​ជនសង្ស័យ​មាន​កាំភ្លើង​ក្នុង​ដៃ រូបគាត់​ក៏បាន​ផ្ដួល​ម៉ូតូ​និង​រត់ចោល​ម៉ូតូ​តែម្ដងទៅ ហើយ​ជនសង្ស័យ​ក៏​លើក​ម៉ូតូ​របស់គាត់​ជិះ​គេចខ្លួនបាត់​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ដើរមក​កន្លែង​ស្នាក់នៅ​របស់​ខ្លូន​បាន​ប្រហែល​កន្លះ​ម៉ោង​ទើប​មាន​កម្លាំង​សមត្ថកិច្ច​និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះទៅ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​។​

    គួរ​បញ្ជាក់ថា​នៅក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា ជាពិសេស​នៅ​ចំណុច​ជិត​គល់ស្ពាន​លី​យ៉ុង​ផាត់ គឺ​តែងតែមាន​ករណី​ប្លន់​ប្រដាប់អាវុធ​ជា​ញឹកញាប់​ហើយ​ករណីខ្លះ​បណ្ដាលឱ្យ​ជនរងគ្រោះ រងរបួស​ថែមទៀត។ ចំណែកឯ​ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដដែលៗ តែ​កម្លាំង​សមត្ថកិច្ច​នៅ​មិនទាន់​បង្ក្រាបបាន​នៅឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់