adverise with khmeread 02074c2a 09ac 494a 97fb f71df9d2a716

ជម្លោះ​សាច់​ឯង​បបួល​កាប់​គ្នា​អ្នកឈ្នះ​ជាប់គុក អ្នកចាញ់​ដាច់​កដៃ​

    កណ្ដាល ៖ ជម្លោះ​សាច់​ឯង​ក៏​បបួល​កាប់​គ្នា​ នឹង​កាំបិត​ខ្វែវ​ដាច់​កដៃ​យ៉ាង​សាហាវ ហើយ​ជនបង្ក​បាន​រត់​បាត់ ៤​ថ្ងៃក្រោយ​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បានមក​ចាត់កា​រ​តា​ម្បា​ប់ ។​

    មាន​ករណី​អំពើ ហិង្សា​ដោយ​ចេតនា​កើត​កើត​នៅ​ថ្ងៃទី​១១ ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​មកម្ល៉េះ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ក្រូច សុន ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ក្រូច សុន ​ភេទ​ប្រុស​ អាយុ៤០​ឆ្នាំ នៅ​ភូមិ​ជ្រែ​មួយរយ​ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​កសិករ​រ​បួស​ដាច់​កដៃ​ឆ្វេង​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ង៉ូ​យ អឿន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ជ្រែ​មួយរយ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​កសិករ​ឃាត់ខ្លួន​ភ្លាមៗ​។​

    វត្ថុតាង​ចាប់យក ​៖ ​កាំបិត​ខ្វែ​វក​កុក​មាន​ដង​ប្រវែង០.៦០ ម៉ែត្រ ចំនួន​០១ ផ្លែកាំបិត​​ប្រវែង​០.៣០​ម៉ែត្រ​។​

    ប៉ូលិស​បន្តថា មុនពេល​កើ​ត​ហេតុ​ជនល្មើស​ឈ្មោះ ​ង៉ូ​យ អឿន បាន​ដើ​រ​ពី​ផ្ទះ​ក្មួយ​ឈ្មោះ​ ឈឿន តាប់ ពេល​ដើ​រ​មក​ដល់ផ្ទះ​របស់ខ្លួន​ក៏​អង្គុយ​នៅ​មាត់ទ្វារ។ ភ្លាមនោះ​ជន​រង​ជនរងគ្រោះ​ឈ្មោះ​ ក្រូច សុន ​(​ប្អូនថ្លៃ​) បាន​ជេរ​ម្រា​យ​ជនល្មើស ដៀល​ពូជ​អំបូរ​ហើ​យ​ជនល្មើស​ក៏​និយាយថា "​មិនបាច់​ជេរ​ទេ ម៉ែ​ហ្អែ​ងក៍​មាន​ដែរ​"​។​

    ពេលនោះ​ជនរងគ្រោះ​ក៏​បបួល​ជនល្មើស​កាប់​គ្នា មួយ​ទល់​មួយ ហើ​យ​ជនល្មើស​មិន​ព្រម​ចុះ​ពី​លើ​ផ្ទះ​របស់ខ្លួន​ទេ ជនរងគ្រោះ ក៏​យក​អំបែង​ពាង​គប់​ជនល្មើស​ចំ​ដើ​ម​ទ្រូង និង​ដំបង​ឫស្សី​គប់ ចំ​ចិ​ញ្ចើម​ភ្នែក​ខាងឆ្វេង​បណ្ដាល​ឱ្យ​រយះ ហូរឈាម​ជនល្មើស​ខឹង​ពេក ក៏​ស្ទុះ​ទាញយក​កាំបិត​ខ្វែវ របស់ខ្លួន នៅក្បែរ​ទ្វារ ចុះមក​កាប់​ជនរងគ្រោះ​ត្រូវចំ​កដៃ​ខាងឆ្វេង​បណ្ដាល​ឱ្យមុត​ដាច់​ឆ្អឹង​ជាប់​ស្បែក​បន្តិច បន្ទាប់មក បងប្អូន​កូនក្មួយ ក៏​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​មន្ទីរ​ព​ទ្យ​កាល់​ម៉ែត្រ​តែម្ដង​។​

    លុះដល់​ថ្ងៃទី​១៤ ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​២០​នាទី ទើ​ប​ជនរងគ្រោះ​ និង​ម្ដាយ​ប​ង្កើត​ឈ្មោះ​ លូ​ង កាន ​នាំគ្នា​មក​ដាក់ ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ពេលនោះ​សមត្ថកិច្ច បាន​ហៅ​ជនល្មើស​មក​ធ្វើការសាកសួរ​ជនល្មើស​បាន​សារភាពថា​"​ខ្លួន​បាន​ប្រព្រឹត្ត​បទ​ល្មើស កាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដាច់​កដៃ​ប្រាកដ​មែន​"​។ ករណីនេះ សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់