adverise with khmeread E1fd342e 51db 4d00 b3fe acbedd0ccbe8

បង្ក្រាប​ទីតាំង​ហ្គេម តែ​មិនបាន​ឃាត់​ម្ចាស់​ហ្គេម​

    ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ហ្គេម​ខុសច្បាប់​មួយកន្លែង​ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន តែ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ឡើយ។​

    សមត្ថកិច្ច​និយាយថា ដោយ​ទទួលបាន​ការរាយការណ៍​ព័​ត៌​មាន​ពី ប្រជាពលរដ្ឋ នា​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ គណៈបញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការបញ្ជា​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ និង​លោក នាង សុ​ផា​រី នាយករង​រដ្ឋបាល​ខ​ណ្ឌ បាន​ចុះ​បិទ​ទីតាំង​ហ្គែ​ម​បាញ់​ត្រី​លួចលាក់​មួយកន្លែង ដែល​ជ្រក​ក្រោម​ស្លាក់​យីហោ គ្រូ​សុង ម៉ាស្សា ដែល​ម្ចាស់​ទីតាំង​នេះ​ជា​ជន​ជាតិចិន នៅ​ចំណុច​ផ្ទះល្វែង​បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សមត្ថកិច្ច​បន្តថា សម្ភារៈ​ដកហូត ​៖​ ១-​ទូរ​ហ្គេម​បាញ់​ត្រី ចំនួន​០២​គ្រឿង​, ២-​តុ​ល្បែង​ឡុកឡាក់​អេ​ឡិច​ត្រូ​និ​ច ចំនួន​០៣​គ្រឿង​, ៣-​កៅអី​ចំនួន០៦​គ្រឿង ​សម្ភារៈ​ទាំងអស់នេះ​ត្រូវបាន​ដកហូត​យកមក​សាលាខណ្ឌ​ដើម្បី​កម្ទេចចោល​៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់