យោងតាមប្រភពវេបសាយ BBC ចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌាបាន "ចាប់ខ្លួន" តោ ១៨ ក្បាល ខណៈពួកគេព្យាយាមស្វែងរកតោស៊ីមនុស្សមួយក្បាល ដែលសង្ស័យសម្លាប់មនុស្ស ៣ នាក់។
ក្រុមមន្ត្រីព្រៃឈើក្នុងរដ្ឋ Gujarat នឹងធ្វើតេស្តស្នាមដៃជើងរបស់តោ និងលាមករបស់វាក្នុងបំណងកំណត់អត្តសញ្ញាណឃាតករ។
ក្រុមមន្ត្រីបាននិយាយថា "តោដែលមានទោស" នឹងត្រូវរក្សាទុកក្នុងសួនសត្វអស់មួយជីវិត ខណៈតោផ្សេងទៀតនឹងព្រលែងចូលព្រៃអភិរក្ស Gir របស់រដ្ឋ Gujarat វិញ។
ការវាយប្រហារចំនួន ៦ លើកត្រូវបានរាយការណ៍នាពេលថ្មីៗនេះនៅក្បែរព្រៃអភិរក្សខាងលើ ជាជម្រកសត្វតោតែមួយគត់នៅអាស៊ី។
មន្ត្រីកំពូលផ្នែកព្រៃឈើប្រចាំរដ្ឋ Gujarat លោក JA Khan តោទាំង ១៨ ក្បាលនេះត្រូវបានចាប់ខ្លួនអំឡុងរយៈពេល ២ សប្តាហ៍មកហើយៗឥឡូវកំពុងធ្វើតេស្ត៕
