adverise with khmeread Mc

ក្លឹប​សេដ្ឋី Manchester City សង្ឃឹម​ស៊ី​ផុយៗ​លើ​ក្រុម​លេខ ២ បាត​តារាង Sunderland

English Premier League សប្តាហ៍​ទី ១៨
* Manchester City(3) vs (19)Sunderland, 22:00 PM

​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ២-១ នៅ​ថ្ងៃ​ចន្ទ​កន្លងមក បានធ្វើអោយ​ក្រុម Manchester City រឹតតែ​ឃ្លាតឆ្ងាយ​ក្នុងការ​ប្រជែង​តំណែង​ជើងឯក​ជាមួយ​ក្រុម​កំពូល​តារាង Leicester​។ ទោះបីជា​អត្ត​វ​មាន​ប្រធាន​ក្រុម Vincent Kompany ក៏​លោក Manuel pellegrini មិនសូវ​ជា​ខ្វាយខ្វល់​ប៉ុន្មាន​ឡើយ​ខណៈដែល​លោក​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​លេខ ២ បាត​តារាង​។  ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ដល់​ទៅ ៦​ពិន្ទុ ក្រុម​សេដ្ឋី​អារ៉ាប់​មួយ​នេះ​ប្រហែលជា​មិន​ចង់​ខកខាន​ក្នុងការ​ដណ្តើម​យកជ័យ​ជំនះ​ម្តង​ទៀតឡើយ​ក្នុងការ​ប្រកួត​យប់​នេះ ។

​ក្រោម​ការដឹកនាំ​របស់​លោក Sam Allardyce ក្រុម Sunderland ហាក់បីដូច​ជាមាន​ភាព​ជោគជ័យ​បញ្ច្រាស់​ទៅវិញ ដោយ​ក្រុម​របស់លោក​ឥឡូវ​កំពុងស្ថិត​លេខ ២ ក្បែរ​តំបន់​កាត់ចោល និង​រកបាន​ត្រឹមតែ ១២ ពិន្ទុ​ប៉ុណ្ណោះ​លើ​ការប្រកួត​នាពេល​កន្លងមក​។ គ្រូបង្វឹក​ជើងចាស់​រូប​នេះ​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់ Etihad របស់​ក្រុម Manchester City នា​រាត្រី​នេះ​ខណៈដែល​ការប្រកួត​នេះ​ត្រូវ​បញ្ចប់​ក្រុម​របស់លោក​នឹងមាន​ភ្ញៀវ​ហង្ស​ក្រហម Liverpool មក​សួរសុខទុក្ខ​នៅ​ថ្ងៃ​ចន្ទ​ទៀត ហើយនឹង​បន្តទៅ​លេង​នៅ​ទឹកដី​តោ​ខៀវ Chelsea បន្តទៀត​នៅ​ដើមខែ​មករា​ខាងមុខ​។ វា​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​លោក Sam Allardyce ក្នុងការ​ស្រោចស្រង់​ក្រុម​ឲ្យ​ឡើងមក​កាន់​តំបន់​សុវត្ថិភាព​វិញ​។​

- ៥ ប្រកួត​ចុងក្រោយ​របស់ Manchester City

- ៥ ប្រកួត​ចុងក្រោយ​របស់ Sunderland

- ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ

​ទស្សនៈ​ខ្មែរ​រីដ ៖ Manchester City ៣-០ Sunderland

adverise with khmeread

មតិយោបល់