adverise with khmeread 18ed896e 0b5c 4003 a478 eb7aa76dd14d

លប​ប៉ង​រំលោភ​ស្ត្រី​មេម៉ាយ​កូន​៤ ភ្ញាក់​ទាន់​ប្តឹង​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​ក្នង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​: កាលពី​ថ្ងៃទី​១៥ ​មិថុនា​ ឆ្នាំ​២០១៦ ម៉ោង​០១ ​និង​០៦​នាទី​រំ​ល​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថាជនរងគ្រោះ​ឈ្មោះ ​ស​.​អ​.​ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ខ្មែរ មុខរបរកសិករ នៅ​ភូមិ​ឃុំកើ​ត​ហេតុ​។ ​ចំណែក​ជនល្មើស​ឈ្មោះ អ៊ី​ម រ​ត្ឋ័ ហៅ​លូ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកសិករ នៅ​ភូមិ​ឃុំ កើតហេតុ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ជា​ស្ត្រី មេម៉ាយ​មានកូន​០៤​នាក់ តែ​ពេល​កើតហេតុ​ដេក​ជាមួយ​កូន​០២​នាក់​អាយុ​១៣ ឆ្នាំ និង​ម្នាក់ទៀត​អាយុ​០៩​ឆ្នាំ នៅ​ថ្ងៃទី​១៤.០៦.២០១៦ ម៉ោង​១០​យប់​ជនរងគ្រោះ​បាន​ចូលដេក​ក្នុងផ្ទះ​ជាមួយ​កូន បាន​បិទ​ទ្វារផ្ទះ​ត្រឹមត្រូវ​។​


    លុះដល់​ម៉ោង​០១​ និង​០៦​នាទី​ចូល​ថ្ងៃទី​១៥​ មិថុនា ​ឆ្នាំ​២០១៦​ឈ្មោះ​ អ៊ីម រ​ត្ឋ័ ដែល​ផ្ទះ​នៅជាប់​គ្នា បាន​លបលួច​ចូល​តាម​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ រួច​ចូលទៅ​ស្ទាប​លើ​ក្បាលពោះ ជនរងគ្រោះ។ ភ្លាមនោះ​ជនរងគ្រោះ​ដឹងខ្លួន ក៏​ស្រែក​ឆោឡោ​ហៅ ពូ របស់ខ្លួន​ឈ្មោះ តឹក ថា​"​ពូៗ ពូ លូ ចូល​ផ្ទះ​ខ្ញុំ​ហើយ"។​

    ពេលនោះ ឈ្មោះ អ៊ី​ម រ​ត្ឋ័ បាន​រត់គេចខ្លួន ចុះមក​ដី​បាត់ បន្ទាប់មក​ជនល្មើស​ធ្វើជា​មក​សួរនាំ មានរឿង​អី ហើយ​ជនរងគ្រោះ ក៏​ប្រាប់​បងប្អូន​ឱ្យ​ជួយ​ឃាត់​ឈ្មោះ អ៊ី​ម រ​ត្ឋ័  ហៅ លូ ហើយ​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំពិល រួច​កម្លាំង​ប៉ុស្តិ៍ បាន​នាំខ្លួន​មក​សាកសួរ រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់