ឆបោក​ម៉ូតូ​ពី​កំពង់ឆ្នាំង​មក​ពួន​នៅ​បាត់ដំបង​ជាប់​ខ្នោះ​ប៉ូលិស​

    បាត់ដំបង  ៖ ប៉ូលិស​ខេត្តបាត់ដំបង​បាន​ឃាត់​មុខសញ្ញា​សង្ស័យ​៤​នាក់​ឆបោក​យក​ម៉ូតូ​ពី​ខេត្តកំពង់ឆ្នាំង មក​ពួន​សំងំ​លាក់ខ្លួន​នៅ​ខេត្តបាត់ដំបង រួច​ប្រគល់ឱ្យ​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ចាត់ការ​បន្ត និង​មួយ​ករណី​ទៀត​ប៉ូលិស​ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ១-​ថ្ងៃទី​១៤ ​មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង១០​យប់​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​គាស់ក្រឡ​ បានធ្វើការ​ត្រួតពិនិត្យ​នៅ​ចំណុច​មុខ​វត្ត​គាស់ក្រឡ ​ភូមិ​មុខ​វត្ត ឃុំ​គាស់ក្រឡ រកឃើញ​មុខសញ្ញា​ឆបោក​ម៉ូតូ​ពី​ខេត្តកំពង់ឆ្នាំង​ចំនួន​៤​នាក់​គឺ​១.​ឈ្មោះ​ ជុំ សីហា​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃទទឹង​ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ, ២.​ឈ្មោះ ទេព ច​ន្នី ភេទ​ប្រុស អាយុ​17​ឆ្នាំ​,​ ៣.​ឈ្មោះ ខេង សុធា​រ៉ា ​ភេទ​ប្រុស អាយុ១២​ឆ្នាំ​ និង​៤.​ឈ្មោះ ស៊ីត វិទូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​(​អ្នក​ទាំង៣​រស់នៅ​ភូមិ​ក្បាល​ឡាន ឃុំ​ទឹកផុស ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​​១៤ ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ខេត្តកំពង់ឆ្នាំង​។​

    ករណីនេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ម៉ូតូ​ម៉ាក​ scopy ​ចំនួន​០២​គ្រឿង​។ ​ជនសង្ស័យ​យើង​ប្រគល់ឱ្យ​ខេត្តកំពង់ឆ្នាំង​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

    ២-​ថ្ងៃទី​​១៤ ​មិថុនា ​ឆ្នាំ​២០១៦ ​ម៉ោង៩ ​និង២០​នាទី​នៅ​ភូមិ​ដូង ​ឃុំ​បឹងរាំង ​ស្រុក​កំរៀង កម្លាំង​ប៉ូលិស​ស្រុក​កំរៀង​ខេត្តបាត់ដំបង​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​133​ដប​ចខ​ ចុះ​ថ្ងៃទី​26.5.2016 ​របស់​សាលាដំបូង​ខេត្តបាត់ដំបង ចាប់ខ្លួន​ឈ្មោះ ​ម៉ៅ  អយ ភេទ​ស្រី អាយុ៦៥​ឆ្នាំ​រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​ប្រព្រឹត្ត​នៅ​ភូមិ​ដូង​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​២០​តុលា ​ឆ្នាំ២០១៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត