adverise with khmeread Ad1f8048 e3cc 47ff 9142 eba76bc862b7

ឃាត់​ក្មេងប្រុស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ក្មេងប្រុស​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រភេទ​ម៉ា​ទឹកកក​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី​១៤​ មិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​យប់​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​១-​ឈ្មោះ ​ភួង សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ដំ​ដែក មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ ថន ថៃ​សេង ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​


,
    វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ០៣​កញ្ចប់​តូច កង់​០១គ្រឿង ទូរ​សព្ទ័​ដៃ​អិន​ចុច​ពិល​ពណ៌​ខ្មៅ​១​គ្រឿង និង​កូន​ដប​ជ័រ​០១​មានទឹក​កន្លះ​ដប។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​រដ្ឋបាល​គគីរ​ធំ បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ ប្រទះឃើញ​ជនសង្ស័យ​ជិះ​កង់​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​គ្រឿងញៀន​០៣​កញ្ចប់​តូច  រួច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​ខាងលើ រួមទាំង​វត្ថុតាងមក​ប៉ុ​ស្តិ៍​ ​ដើម្បី​សួរនាំ​និង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់