adverise with khmeread 90d62318 e06b 4b9f be9f d83809844419

ឆែក​ឃើញ​ថ្នាំញៀន​មួយកញ្ចប់​តូច​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​

    កណ្តាល ៖ យុវជន​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ​មិ​ថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០២​ និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ០២​នាក់​(​ឃាត់ខ្លួន​)១-​ឈ្មោះ​ ចាន់ សេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់​ និង​២-​ឈ្មោះ ​អៀម ចាន់​វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់​។​

    វត្ថុតាង​ចាប់យក​៖ ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច​,​ ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA C ១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ គ្មានស្លាកលេខ គ្មាន​កុង​ទ័​រ គ្មាន​កាង​ក្រោយ និង​គ្មាន​ក្បាំង​ម៉ូតូ​និង​ទូ​រស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក ​METFONE ពណ៌​ខ្មៅ​។​

    ប៉ូល​សន្ត​ថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បានចេញ​ល្បាត​បាន​ជួប​និង​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ជិះ​ម៉ូតូ​ដោយមាន​ការសង្ស័យ​កម្លាំង​អន្តរាគមន៍ បានធ្វើការ​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ហើយ​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច​ដែល​ជនសង្ស័យ​ទម្លាក់ចោល​ជិត​ខ្លួន ហើយ​បាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០២​បាន​សារភាពថា​ថ្នាំញៀន​០១​កញ្ចប់​ខាងលើ​ពួកខ្លួន បានមកពី​ឈ្មោះ សី ហា  ភេទប្រុស អាយុ​ប្រហែល២២​ឆ្នាំ បាន​ប្រើ​ពួកខ្លួន យកទៅ​ឱ្យឈ្មោះ វៀត ភេទ​ប្រុស អាយុ​ប្រហែល​២៩ឆ្នាំ មិន​ស្គាល់​ទីលំនៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នេះ​កំពុង កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់