adverise with khmeread 1

Ronaldo ខឹង​អ៊ី​ស្លង់​យ៉ាងខ្លាំង ខណៈដែល​ក្រុម​ខ្លួន​ប្រឹង​លេង ឯ​អ៊ី​ស្លង់​អត់​ព្រម​លេង​បាល់​

​    ​តារា​ប្រចាំ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ កីឡាករ Cristiano Ronaldo បានធ្វើការ​រិះគន់​ប្រទេស​អ៊ី​ស្លង់​ខ្លាំងៗ​បន្ទាប់ពី​ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល ១-១ នៅ​ព្រឹត្តិការណ៍​យូរ៉ូ​ពូ​ល F កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​គាត់​បាន​និយាយថា "​ពិតជា​គួរឱ្យ​ខកចិត្ត​ណាស់​! យើង​បាន​ព្យាយាម​យ៉ាង​លំបាក​ដើម្បី​ឈ្នះ​ការប្រកួត ប៉ុន្តែ​អ៊ី​ស្លង់​មិនបាន​ព្យាយាម​អ្វី​ទាល់តែសោះ​"​។​

​    ​"​ពួកគេ​ស៊ុត​បាន​មួយ​គ្រាប់ ពួកគេ​បង្កើត​ឱកាស​ពីរដង​រយៈពេល ៩០ នាទី​ហើយ​ក្រៅពីនេះ​ពួកគេ​នាំគ្នា​ឈរ​បិទ​តែម្តង​។ ពួកគេ​យក​ឡានក្រុង​មក​ចត​នៅមុខ​ទី​ទាំង​ដុល​ដូច្នេះហើយ​វា​លំបាក (​សម្រាប់​យើង​) នៅពេល​ក្រុម​មួយ​មិន​ព្យាយាម​លេង​បាល់​ប៉ុន្តែ​ព័រ​ទុយ​ហ្គា​ល់​ព្យាយាម​លេង​បាល់​និង​ព្យាយាម​ឈ្នះ​ការប្រកួត​"​។​

​    ​"​វា​ជា​រឿង​ខកចិត្ត​ណាស់​សម្រាប់​យើង ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​លើកដំបូង​ប៉ុណ្ណោះ​សម្រាប់​យើង​! យើង​មិន​បារម្ភ​អំពី​លទ្ធផល​នេះ​ទេ​។ ប្រសិនបើ​អ្នកមើល​ប្រទេស​អេ​ស្ប៉ា​ញ​និង​បារាំង ពួកគេ​ជា​ក្រុម​ខ្លាំង​នៅក្នុង​យុទ្ធនាការ​នេះហើយ​នៅ​ជួប​ការលំបាក​ដើម្បី​ឈ្នះ​ការប្រកួត ដូច្នេះ​សម្រាប់​យើង វា​លំបាក​ប៉ុន្តែ​យើង​មាន​ជំនឿ​ចិត្ត​។ យើង​មាន​ជំនឿ​ចិត្ត ១០០ ភាគរយ​ហើយ​យើង​នឹង​ឈ្នះ​ការប្រកួត​បន្ទាប់​"​។​

​    ​"​ចំណាត់ថ្នាក់​គ្មាន​ន័យ​អ្វី​ទាំងអស់​! យើង​គ្រាន់តែ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​បាល់​គ្រប់ពេលវេលា​ប៉ុន្តែ​អ៊ី​ស្លង់​វិញ​អត់​ព្យាយាម​សោះ​។ ពួកគេ​គ្រាន់តែ បិទ បិទ បិទ ហើយ​លេង​វាយបក​តែ​ប៉ុន​ហ្នឹង​"​។​

​    ​Ronaldo ក៏បាន​ព្រលះ​ការអបអរ​របស់​ប្រទេស​អ៊ី​ស្លង់​ទៀតផង​ដែរ​ថា "​យប់​នេះ​ជា​សំណាង​របស់​ពួកគេ​ទេ​! យើង​គួរតែ​បាន​បី​ពិន្ទុ​ប៉ុន្តែ​វា​មិនជា​អ្វី​នោះទេ​។ ខ្ញុំ​បាន​គិតថា ពួកគេ​បានឈ្នះ​ពាន​យូរ៉ូ​ដោយសារ​អ្វីដែល​ពួកគេ​អបអរ​ពេល​ការប្រកួត​ចប់​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​"​។​

​    ​"​នៅពេលដែល​ពួកគេ​មិន​ព្យាយាម​លេង​ហើយ​គ្រាន់តែ​បិទ បិទ បិទ ចំពោះ​គំនិត​របស់ខ្ញុំ ពួកគេ​បង្ហាញ​ចិត្តគំនិត​ដ៏​តូច​ល្អិត​ហើយ​ពួកគេ​នឹងមិន​ធ្វើ​អ្វី​នៅ​ព្រឹត្តិការណ៍​នេះ​បានឡើយ​"៕

 

adverise with khmeread

មតិយោបល់