adverise with khmeread F10c7110 56e9 4a2f 8a03 a8faa9c2fe97

ស្ត្រី​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​រួច​បោះចោល នៅ​ម្ដុំ​ដីឡូត៍​ឧកញ៉ា​លី​យ៉ុង​ផាត់​

    ភ្នំពេញ ៖ សាកសព​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ឃាតករ​វាយ​បែកក្បាល​ពីក្រោយ​សម្លាប់ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ព្រលប់​ថ្ងៃទី​១៤ ខែមិថុនា ដោយពេល​យប់​ពេក​សមត្ថកិច្ច​ក៏​លើក​ពេល​ចុះ​ពិ​និត្យនៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ​វិញ។​

    សាកសព​ស្ត្រី​ដែល​គេ​ប្រទះឃើញ​ខាងលើ គឺ​ស្ថិតនៅក្នុង​គុម្ព​ព្រៃត្រែង ម្ដុំ​ស្ពាន​ឧកញ៉ា​លី​យ៉ុង​ផាត់​ចុះ​ពី​វ​ង្វ​ល់​មូល​ប្រហែល​១៥​ម៉ែត្រ នៅក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

    សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព តែ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សព​ស្ត្រី​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ពាក់អាវ​យឺត​ពណ៌​ស ខោ​សាច់​ក្រណាត់​ពណ៌​ខ្មៅ និង​មាន​កាបូបស្ពាយ​ពណ៌​ផ្កាឈូក​១ នៅក្បែរ​សាកសព​។ សព​ស្ត្រី​រូបនេះ​ត្រូវ​ឃាតករ​វាយ​នឹង​របស់ រឹង​បែកក្បាល​ពីក្រោយ រួច​យកទៅ​បោះចោល​នៅ​ទៅនោះ​ប្រហែល​២​ថ្ងៃ​មកហើយ ហើយ​មាន​លក្ខ​ណៈហើយ​ស្អុយ។​

    សព​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​សំបួរមាស​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់