adverise with khmeread 0

ឪពុកចុង Selena Gomez ស្វះស្វែង​ជួយ​ផ្គត់​ផ្គង់​ក្រុមគ្រួសារ Christina Grimmie តាមរយៈ​មូលនិធិ​ជំនួយ​

     ក្រុមគ្រួសារ Christina Grimmie បានទទួល​ជំនួយ​លើសពី ១០០.០០០​ដុល្លារ ពី​ឪពុកចុង​របស់ Selena Gomez ដែល​បាន​ព្យាយាម​ស្វែងរក​ជំនួយ​តាមរយៈ​មូលនិធិ GoFundMe ក្រោយ​សោកនាដកម្ម​នៃ​ការបាត់​បង់ជីវិត​រប​ស់​តារាចម្រៀង​ស្រី​រូបនេះ​នាពេល​ថ្មីៗ​នេះ​។​

​    ​លោក Brian Teefey ដែលជា​ឪពុកចុង និង​អ្នកចាត់ការ​ទូទៅ​របស់ Christina បានបញ្ជាក់​ថា​គាត់​ចាត់ទុក​អតីត​តារា​ស្រី​រូបនេះ​ដូចជា "​កូនស្រី​ទី​ពីរ​" របស់លោក​អ៊ីចឹង​។​

​    ​ទោះបី​ដំបូង​គាត់​រំពឹង​រៃអង្គាស​បានត្រឹមតែ ៤.០០០ ដុល្លារ ប៉ុន្តែ​អ្នក​បរិច្ចាគ​ប្រមាណ ៤.១៧៨ នាក់​បាន​ជួយ​គាត់​សម្រេចបាន​លើស​គោលដៅ ដោយ​នាំឱ្យ​ប្រាក់​រៃអង្គាស​ឡើងដល់ ១០៨.៨៤២ ដុល្លារ​ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Hello!

មតិយោបល់