1

ស្អាត​កប់​! Lauren Goodger សម្រេចចិត្ត​វះកាត់​បបូរមាត់​ស្ទីក​ផ្លា​ស្ទិ​ក​ចេញ ក្រោយ​ធ្វើការ​បន្តឹង​អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំកន្លងមក​

​    ​នាង​បាន​ផ្លាស់ប្តូរ​រូបរាង​របស់​នាង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ថ្មីៗ​មកនេះ ជាមួយនឹង​ការប្រកាន់​ខ្ជាប់​របប​អាហារ និង​ផែនការ​ហាត់ប្រាណ​។​

​    ​ហើយ​បច្ចុប្បន្ន Lauren Goodger កំពុងបង្វែរ​មក​យកចិត្តទុកដាក់​ទៅលើ​មុខមាត់​របស់​នាង​ម្តង ដែល​នាង​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ភាពខុស​ស្រឡះ​យ៉ាងខ្លាំង​ចំពោះមុខ​មាត់​របស់​នាង​។​

​    ​បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក​លើ​ការវះកាត់​បន្តឹង​បបូរមាត់ តារា​ស្រី​វ័យ ២៩​ឆ្នាំ​រូបនេះ បានសម្រេច​ចិត្ត​ធ្វើការ​បោះបង់ចោល​ស្បែក​បបូរមាត់​ដ៏​សែន​ស្រស់ស្អាត​ញាក់សាច់​របស់​នាង និង​វិលត្រឡប់​ទៅរក​ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ​របស់​នាង​វិញ​ហើយ​៕

ប្រភព៖ ដេលីមែល

មតិយោបល់