adverise with khmeread Hugo and hiromi

Hiromi Wada បដិសេធទំនាក់ទំនងស្នេហាជាមួយនឹងតារាភាពយន្ត Hugo Wong

          ថ្មីៗនេះ មាន​ពាក្យចចាមអារ៉ាម​ថា តារាចម្រៀងកូនកាត់ហុងកុង ជប៉ុន Hiromi Wada មាន​ទំនាក់ទំនងស្នេហាជាមួយ​នឹងតារាភាព​យន្ត Hugo Wong ។

          កាសែត​ហុងកុង បាន​រាយការណ៍​ថា ​គេបាន​ប្រទះឃើញ​ Hugo កាន់​ចង្កេះ​របស់ Hiromi នៅ​ផ្សារទំនើបមួយ។ តាមចោទថា Hiromi បាន​ចំណាយ​ពេល​ពេញ​មួយ​រាត្រីនៅ​កន្លែង​របស់ Hugo ផងដែរ។

          នៅពេល​ព័ត៌មាននេះត្រូវ​បាន​គេបង្ហាញ​ Hiromi បានបង្ហើបប្រាប់ថា នាង បាន​ចែក​ផ្លូវ​គ្នា​ពី​ស្វាមី​ហើយ។ នាងបាននិយាយថា “​ខ្ញុំ​នៅ​ទំនេរ​មួយ​ឆ្នាំ​កន្លះ​ហើយ​ ហើយ​ឥឡូវនេះ ខ្ញុំ​ស្ថិតក្នុង​ដំណើរ​ការលែងលះ។ ពេល​វេលាមិនសប្បាយ​ចិត្ត​ចប់ហើយ។ នៅ​ពេល​មាន​បញ្ហា​ ខ្ញុំ​យំ​រាល់ថ្ងៃ”។

          Hiromi បាននិយាយថា​ការចែក​ផ្លូវ​គ្នា​នេះ គឺដោយសារតែ​បុគ្គលិក​លក្ខណៈ​មិនចុះសម្រុងគ្នា​ ហើយ​គ្មាន​ភាគី​ទី​៣​ពាក់ព័ន្ធ​ទេ។ នៅ​ពេល​សួរនាំ​អំពី​ទំនាក់ទំ នង​ជាមួយ​ Hugo នាងបាននិយាយថា “​យើង​ធ្លាប់ទទួល​ទាន​អាហារ​ជុំ​គ្នាជាក្រុម​​ជាមួយ​មិត្តភក្តិនិងក្រុម​ការងារ។ ខ្ញុំដឹងថា គេកំពុង​និយាយអំពី​រឿងរូប​ថតរបស់ យើង”។

          Hiromi បាន​បដិសេធ​ទំនាក់ទំនងនេះ ហើយ​និយាយថា “​គ្មានរឿងបែបនេះ​។ យើងគ្រាន់តែជា​មិត្តល្អ។ បើទោះបីជា​ Hugo និងខ្ញុំមិនថត​ភាព​យន្តភាគ​តែ​មួយ​ក៏ដោយ ក៏ខ្ញុំនៅតែ​សុំដំបូន្មាន​ទាក់ទិនការសម្តែង។ រវាងយើង​ទាំងពី​រគឺគ្មាន​អ្វីទេ”៕

adverise with khmeread
ប្រភព៖ asianpopnews

មតិយោបល់