adverise with khmeread 1913f8c1 6bb9 4d69 a305 795055132ef3

បុគ្គលិក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កិន​ខ្ទេច​ជើង​ទាំង​២

    ភ្នំពេញ ​៖ បុគ្គលិក​របស់​ស្ថា​នី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​ម្នាក់​ដែលជា​អ្នក​បញ្ចូល​សម្លេង​បាន​ជិះ​ម៉ូតូ​វ៉ា​រថយន្ត តែ​មិន​ផុត​បាន​ជ្រុល​ទៅ​ប៉ះ​ជាមួយ​កង់​រថយន្ត​បណ្តាលឱ្យ​ខ្ទាតចូល​កិន​ខ្ទេច​ជើង​ទាំង​២ ខណៈនោះ​រថយន្ត​មិនបាន​ឈប់​ទេ គឺ​បាន​បើក​រត់​ទៅដល់​សង្កាត់​ព្រែកកំពឹស ទើប​ឃាត់​បាន​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវៗ​១៧ ភូមិ​បា​គូរ សង្កា​ត់ង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

    យោងតាម​សម្តី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​ខាងលើ​បានឱ្យដឹងថា គេ​បាន​សង្កេតឃើញ​រថយន្ត​ និង​ម៉ូតូ​រងគ្រោះ​បើកបរ​ស្រប​ទិស​គ្នា​ដោយ​រថយន្ត​បើក​នៅខាងមុខ ចំណែក​ម៉ូតូ​នៅ​ខាងក្រោយ។​

    ខណៈ​ម៉ូតូ​បាន​បើក​វ៉ា​រថយន្ត ហើយក៏​បាន​ប៉ះ​ជាមួយនឹង​ពំនូកដី​ដែល​បាន​ចាក់​ធ្វើ​សួនច្បារ​នៅ​ពីមុខ ពេលនោះ​ភាគី​ខាង​ម៉ូតូ​ក៏​បានគេច​ស្រាប់តែ​មក​ប៉ះ​ជាមួយ​កង់​ក្រោយ​រថយន្ត​នោះ​បណ្តាលឱ្យ​ខ្ទាត​ជើង​ចូល​ក្រោម​រថយន្ត​កិន​ខ្ទេច​ជើង​ទាំង​២​រងរបួស​ធ្ងន់​តែម្ដង​។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ថា បុរសរងគ្រោះ​ឈ្មោះ ម៉ៅ ញ៉រ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែលជា​អ្នក​បញ្ចូល​សម្លេង សា្ន​ក់នៅ​ភូមិ​ប្រ​ប៉ក​ខាងត្បូង សង្កាត់​កា​កាប ខ​ណ្ខ​ពោ​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CD-5072 រងរបួស​បាក់ជើង​ខ្ទេច​ទាំង​២​។​

    ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ សុ​ប សា​រុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​បើកបរ​រថយន្ត​ម៉ាក ​FUSO ពណ៌​លឿង ប្រភេទ​យី​ឌុប ពាក់​ស្លាក​លេខ ព្រះសីហនុ ​3A-2318។​

    ភ្លាមៗ​នោះ​ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មណ្ឌល​សុខភាព​ខណ្ឌដង្កោ បានមក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យរុស្ស៊ី​)​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​រួមទាំង​ជំនាញ បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ដែល​រង​ការខូចខាត​បញ្ជូន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់