67e39d76 b959 414d 97a3 3c3873b2e89e

ក្រុមចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​លុយ ជិត​១​ម៉ឺន​ដុល្លារ​

    បន្ទាយមានជ័យ ៖ មាន​ករណី​ក្រុមចោរ​គាស់​ផ្ទះ​ពលរដ្ឋ​ស្លូតត្រង់ នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែមិថុនា នេះ ទើប​ភ្ញាក់ផ្អើល ខណៈពេល​ម្ចាស់ផ្ទះ​នាំ​កូនចៅ​ទៅលេង​ស្រុកកំណើត​នៅឯ​ខេត្តកំពង់ចាម​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ លឹម ទ្រី អាយុ៤២​ឆ្នាំ ត្រូវជា​ប្តី ប្រពន្ធ​ឈ្មោះ កែវ ធីតា អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។​

    តាម​ការអះអាង​ពី​ម្តាយបង្កើត​ម្ចាស់ផ្ទះ​ឈ្មោះ លឹម ហ៊ូ​យ​ឡាយ អាយុ​៦៩​ឆ្នាំ ថាកូនប្រសា​ស្រី និង​កូនប្រុស​បង្កើត បាន​នាំ​ចៅប្រុស ចៅស្រី គាត់​ទៅលេង​ស្រុកកំណើត នៅឯ​ខេត្តកំពង់ចាម តាំងពី​២​ថ្ងៃមុន​ម្ល៉េះ​ដោយ​មិនបាន​យកលុយ​កាក់ យកទៅ​ទាំងអស់​ឡើយ ដោយ​ទុកទ្រព្យ​សម្បត្តិ និង​លុយកាក់​នៅក្នុង​ផ្ទះ​។​

    ក្រុមចោរ​គាស់​ផ្ទះ​យកតែ​លុយ និង​កាត​ទូរស័ព្ទ​ជាច្រើន​ដុល្លារ​សរុប​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ តែ​មិនទាន់​ច្បាស់​បាត់បង់​អ្វី​ទៀតនៅឡើយ​ទេ នេះ​ជាការ​ស្មានតែ​ប៉ុណ្ណោះ​របស់​កូន​គាត់​(​ម្ចាស់ផ្ទះ​)​ព្រោះតែ​កូនប្រុស​គាត់​និយាយ​អ្វី​មិន​ចេញ​ឡើយ​។​

    បើតាម​ការអះអាង​ពី​អ្នកជិតខាង​របង​ផ្ទះ​ជាប់​គ្នា​ឈ្មោះ ស្រេង គឹម​សុង ភេទ​ប្រុស អាយុ​៣៣ ថា​ព្រឹក​ឡើង​នៅ​ថ្ងៃ​ដ​ដែរ​គាត់​បាន​ក្រោកពីដំណេក មក​បើក​ទ្វារផ្ទះ​ស្រាប់​តែមាន​គេ​យក​ខ្សែភ្លើង​ចង់​ទ្វារផ្ទះ​យ៉ាង​តឹង ហើយ​គាត់​ក៏បាន​យក​កាំបិត​កាត់ផ្តាច់ ទើប​ចេញរួច ហើយ​ភ្លាមនោះ​គាត់​ឃើញ​ស័ង្កសី​ផ្ទះ​រងគ្រោះរ​ប៉ើ​ក ក៏​តេ​ទូរស័ព្ទ​ម្ចាស់ផ្ទះ​តែម្តង ឱ្យ​ម្តាយ​ម្ចាស់ផ្ទះ​មកចាក់​សោ​ទ្វារផ្ទះ ទើប​ដឹងថា​មាន​ចោរ​ឡើង​គាស់​ផ្ទះ​។​

    បើតាម​ការសង្កេត​ពី​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យឃើញថា ក្រុមចោរ​គាស់​ផ្ទះ​មាន​គ្នីគ្នា​ប្រមាណ​ជា​៣​នាក់​បានធ្វើ​សកម្មភាព កកូរ កកាយ ក្នុង​បន្ទប់​គេង បន្ទប់​ទុក​ខោអាវ បន្ទប់ ទុក​សម្ភារៈ និង​ទូ​ដូរ​លុយ​យកលុយ និង​កាត់​ទូរស័ព្ទ តែ​ម៉ូតូ​ចំនួន ២​គ្រឿង និង​សម្ភារៈ​ធ្ងន់ៗ​ក្រុមចោរ​មិនបាន​យកទៅ​ទេ៕
  

អ្នកនឹងចូលចិត្ត

មតិយោបល់