adverise with khmeread 1

​បារាំង​សុំ​តែ ១ គ្រាប់​ក៏​អស់ចិត្ត​ដែរ​ក្នុង​យប់​នេះ​

​    ​កុំ​តែ​បានការ​អូស​ស៊ុត​បញ្ចូល​ទី​ពីលើ​ដំបូលទូក​ដ៏​អស្ចារ្យ​របស់​ខ្សែបម្រើ Dimitri Payet កុំ​អី​ជម្រើសជាតិ​បារាំង​ធ្វើ​បានតែ ១ ពិន្ទុ​នៅ​ថ្ងៃ​បើកឆាក​ជាមួយ​ប្រទេស​រ៉ូ​ម៉ា​នី​នៅ​ទីក្រុង​ប៉ារីស​បាត់​ហើយ​។ ទោះយ៉ាងណា ៣ ពិន្ទុ​កាលពី​ប្រកួត​ជុំទីមួយ​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​ដើម​ទន់​សម្រាប់​បន្ត​ដង្ហើម​ទៅ​វគ្គ​បន្ទាប់​ទៀត ខណៈ​បារាំង​មានបំណង​ឈរ​នៅ​លេខ ១ ក្នុង​ពូ​ល A​។ ក្រឡេកមើល​អាល់​បា​នី​វិញ ពួកគេ​បាន​លេង​ទាំង​គ្នា ១០ នាក់​ជាមួយ​ជម្រើសជាតិ​ស្វ៊ី​ស ប៉ុន្តែ​កម្លាំង​ប្រយុទ្ធ​របស់​ពួកគេ​នៅតែ​មោះមុត​បើ​ទោះ​ចាញ់​ស្វ៊ី​ស ១-០ ក៏ដោយ​។ ថ្ងៃនេះ​អាល់​បា​នី​នឹង​អវត្តមាន​ប្រធាន​ក្រុម​របស់ខ្លួន​គឺ​កីឡាករ Lorik Cana បន្ទាប់ពី​បាន​កាត​ក្រហម​ពេល​លេង​ប្រកួត​ទី ១​។ អវត្តមាន​ប្រធាន​ក្រុម​ឆ្នើម​របស់​អាល់​បា​នី​រូបនេះ​មានន័យថា ពួកគេ​ច្បាស់​ជាមាន​បញ្ហា​នៅ​តំបន់​ការពារ ហើយ​មាន់គក​បារាំង​ច្បាស់​ជា​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​វាយលុក​យក ៣ ពិន្ទុ​បន្ថែមទៀត​នៅ​ទីក្រុង Marseille នៅ​រាត្រី​នេះ​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់​។

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- បារាំង​ស៊ុត Over ២ ១/២ ក្នុងការ​ប្រកួត ៧ លើក​នៃ ១០ ប្រកួត​ចុងក្រោយ​។​
​    ​- ជម្រើសជាតិ​បារាំង​មាន​ប្រព័ន្ធ​ការពារ​ទន់ខ្សោយ​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។​
​    ​- បារាំង​ភ្លាត់​យ៉ាងតិចណាស់ ១ គ្រាប់​ក្នុងការ​ប្រកួត ៤ លើក​នៃ ៥ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
​    ​- អាល់​បា​នី​នឹង​គ្មាន​ប្រធាន​ក្រុម​របស់​ពួកគេ​ក្នុង​យប់​នេះ ហើយ​ពួកគេ​ប៊ិះ​នឹង​ភ្លាត់ ៤ ទៅ ៥ គ្រាប់​ឯណោះ​ការប្រកួត​ជំនួប​ជាមួយ​ស្វ៊ី​ស​។​

​    ​នៅ​យូរ៉ូ ២០១៦ នេះ បារាំង​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ដែល​អាច​និយាយបានថា ខ្លាំងជាងគេ​ប៉ុន្តែ​ក៏មាន​ខ្សែការពារ​ទន់ជ្រាយ​ដែរ​។ ការប្រកួត​ក្នុង​រាត្រី​នេះ ប្រទេស​បារាំង​ហាក់​អាច​បំបាក់​អាល់​បា​នី​បាន​ច្រើន​គ្រាប់​និង​ធានា​កៅអី​ទៅ​វគ្គ​បន្ទាប់​។ យ៉ាងហោចណាស់ គ្រាប់​បាល់ ៣ គ្រាប់​នឹង​អាច​ធ្លាយ​នៅ​កីឡដ្ឋាន Stade Velodrome ក្នុង​យប់​នេះ​។​

​    ​* ប្រទេស​បារាំង
​    ​អ្នកចាំទី​៖ Benoit Costil (Rennes), Hugo Lloris (Tottenham), Steve Mandanda (Marseille)
​    ​ខ្សែការពារ​៖ Lucas Digne (Roma), Patrice Evra (Juventus), Christophe Jallet (Lyon), Laurent Koscielny (Arsenal), Eliaquim Mangala (Manchester City), Samuel Umtiti (Lyon), Bacary Sagna (Manchester City), Adil Rami (Sevilla)
​    ​ខ្សែបម្រើ​៖ Yohan Cabaye (Crystal Palace), Morgan Scheiderlin (Manchester United), N'Golo Kante (Leicester), Blaise Matuidi (Paris Saint-Germain), Paul Pogba (Juventus), Moussa Sissoko (Newcastle)
​    ​ខ្សែប្រយុទ្ធ​៖ Kingsley Coman (Bayern Munich), Andre-Pierre Gignac (Tigres), Olivier Giroud (​កាត​លឿង​) (Arsenal), Antoine Griezmann (Atletico Madrid), Anthony Martial (Manchester United), Dimitri Payet (West Ham)

​    ​* ប្រទេស​អាល់​បា​នី​
​    ​អ្នកចាំទី​៖ Etrit Berisha (Lazio), Alban Hoxha (Partizani), Orges Shehi (Skenderbeu)
​    ​ខ្សែការពារ​៖ Elseid Hysaj (Napoli), Lorik Cana (​កាត​ក្រហម​) (Nantes), Arlind Ajeti (Frosinone), Mergim Mavraj (​កាត​លឿង​) (Koeln), Naser Aliji (Basel), Ansi Agolli (Karabag), Frederik Veseli (Lugano)
​    ​ខ្សែបម្រើ​៖ Ermir Lenjani (Nantes), Andi Lila (Giannina), Migjen Basha (Como), Ledian Memushaj (Pescara), Burim Kukeli (​កាត​លឿង​) (Zurich), Taulant Xhaka (Basel), Ergys Kace (Paok), Amir Abrashi (Freiburg), Odise Roshi (Rijeka)
​    ​ខ្សែប្រយុទ្ធ​៖  Bekim Balaj (Rijeka), Sokol Cikalleshi (Medipol Basaksehir), Armando Sadiku (Vaduz), Shkelzen Gashi (Colorado Rapids)៕​

adverise with khmeread

មតិយោបល់