adverise with khmeread Untitled

នេះបានគេហៅថាមានគំនិតមានកំណើត! បុរសថៃនេះកំពុងកើបលុយពីមុខរបរបាញ់ចម្ពាមនៅជិតបាងកក

    មានមនុស្សជាច្រើនបានទៅលេងផ្សារលិចទឹកបាងណាំផួងនៅជិតបាងកកដើម្បីសាកម្ហូបក្នុងតំបន់ផលិតផលធ្វើដោយដៃ និងការបាញ់ចម្ពាមកម្សាន្ត ដែលជាមុខរបរថ្មីប្លែកកើបចំណូលសន្ធឹកសន្ធាប់។

    លោក Muangmon Kunnuch ជាម្ចាស់នៃហាង Pan Tang Shop។ ពីមុនឡើយបុរសថៃរូបនេះគ្រាន់តែលក់ចម្ពាមប៉ុណ្ណោះ។ គាត់បានប្រមូលដុំថ្មនិងហាត់បាញ់ចម្ពាមដើម្បីការកម្សាន្តប៉ុណ្ណោះ។ ក្រោយមក គាត់បានជួបមនុស្សម្នាក់ ដែលអាចធ្វើឱ្យគ្រាប់ដុំថ្មបាញ់ល្អអាចយកទៅបាញ់យ៉ាងស្រួល។ ហើយបន្ទាប់មកលោកបានចាប់ផ្ដើមសកម្មភាពការបាញ់ចម្ពាមមួយសម្រាប់អ្នកមកទស្សនា ដូច្នេះពួកគេអាចសម្រាកនិងកម្សាន្តបាន។ ការបាញ់ចម្ពាមបានក្លាយជាការពេញនិយម។ ជាលទ្ធផល គាត់បានជួយមនុស្សចាស់ៗនៅតំបន់នោះរកចំណូលពីការបង្កើតគ្រាប់ដុំថ្មសម្រាប់បាញ់។

    ពួកគេទទួលបានចំណូលដើម្បីទិញអាហារសម្រាប់គ្រួសាររបស់ពួកគេ។ គាត់ជឿថាមនុស្សក្នុងទីក្រុងបាងកកមិនមានឱកាសច្រើនដើម្បីលេងល្បែងកម្សាន្តបែបនេះទេ ពីព្រោះតែទីតាំងពិបាករកពេកក្នុងទីក្រុងដ៏ចង្អៀត។ យុវជនថៃខ្លះមិនដែលឃើញចម្ពាមពីមុននោះឡើយ។ ប្រសិនបើអ្នកមានពេលទំនេរចុងសប្ដាហ៍ដោយគ្មានគម្រោងទៅកន្លែងណា អ្នកអាចទៅកោះ Krapo Moo បាន ហើយរីករាយជាមួយនឹងសកម្មភាពដែលផ្ដល់ឱ្យនៅទីនោះ៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់