adverise with khmeread 55e5b427 ffb9 4d07 86fd f440a66e4996

បើកម៉ូតូវ៉ាម៉ូតូមួយគ្រឿងទៀតប៉ះដៃចង្កូតរេផ្លោងចូលឡានកិនស្លាប់ម្នាក់

    កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូកើតហេតុវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ២៧ -២៨ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឹម គា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះ សន្ននៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ មុខរបរធ្វើការរោងចក្រ បើកបរម៉ូតូម៉ាក់សង់C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BO.8858 បើកបរក្នុងទិសដៅពីតាកែវ មក ភ្នំពេញស្លាប់នៅកន្លែងកើតហេតុ និងរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទឹសដៅពីភ្នំពេញ មកតាកែវ គេចខ្លួនបាត់។ 

    ប៉ូលិសបន្តថា មុនពេលកើតហេតុ ម៉ូតូបើកបរពីតាកែវមកភ្នំពេញ ពេលមកដល់កន្លែងកើតហេតុម៉ូតូ បានវ៉ារេចង្កូតប៉ះ និងដៃម៉ូតូម្ខាងទៀតរួចក៏រេទៅប៉ះ និងឡានដឹកទំនិញដែលបើកបរក្នុងទឹសដៅបញ្ច្រាស់ទឹសគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ចំណែកសព និងម៉ូតូត្រូវបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថាពេលដែលកើតហេតុមេឃកំពង់ភ្លៀងខ្លាំងទើបមិនមានអ្នកដែលស្គាល់ឡាន និងតាមចាប់ ឡាន។ 

    ករណីនេះបណ្ដាលមកពីបើកបរក្នុងល្បឿនលឿនពេកខ្វះការប្រុងប្រយ័ត្ន និងមេឃកំពង់ភ្លៀង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់