adverise with khmeread 1

តើ​អ្នក​ធ្លាប់​ឮ​តែ​ចេក​ដែរឬទេ​?

​    ​តែ​ចេក​គឺ​ពិតជា​ល្អ​សម្រាប់​ជួយ​ដល់​ការ​ដេក​ឱ្យ​លក់​ស្រួល​នៅពេល​យប់​។ ខាងក្រោម​នេះ​ជា​របៀប​រៀបចំ​តែ​ដ៏​សាមញ្ញ​មួយ​នេះ​។​

​    ​ដាំទឹក​ឱ្យ​ពុះ​កន្លះ​លីត្រ​បន្ទាប់មក​ដាក់​ចេក​មួយ​ផ្លែ​ចូល (​បកសំបក​ឱ្យអស់​)​។ ក្រោយ​ចម្អិន​វា​អស់​រយៈពេល ១០ នាទី ស្រង់​ចេក​ចេញ​និង​ទុក​ទឹកតែ​នោះ​ឱ្យ​ត្រជាក់ នោះ​លោកអ្នក​អាច​ទទួលទាន​តែ​ចេក​នេះហើយ​។​

​    ​តែ​នេះ​មើលទៅ​ដូចជា​ចម្លែក ប៉ុន្តែ​វា​មាន​រសជាតិ​ឆ្ងាញ់​អាច​ទទួលយកបាន​។ ប្រសិនបើ​មាន​រូបមន្ត​ធម្មជាតិ​ណា​ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ដែល​អាចជួយ​ដល់​ការ​ដេក លោកអ្នក​អាចធ្វើ​តែ​ចេក​ដែលមាន​លក្ខណៈសាមញ្ញ​និង​ងាយស្រួល​ជាង​។​

​    ​ផ្លែ​ចេក​មាន​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​សម្រួល​ដល់​សាច់ដុំ​របស់​យើង​ដូច្នេះ​វា​ធ្វើឱ្យ​រាងកាយ​យើង​បាន​ស្ងប់ស្ងាត់​៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់