adverise with khmeread %e1%9f%a1

ប្រធាន​ក្រុម Wayne Rooney ទទូច​ឲ្យ​មិត្ត​រួម​ក្រុម​ធ្វើការ​ប្រយុទ្ធ​ដើម្បី​ការពារ​តំណែង​របស់​គ្រូបង្វឹក​លោក Louis van Gaal

​ខណៈពេលដែល​សម្ពាធ​ចេះតែ​កើនឡើង​ចំពោះ​លោកគ្រូ​បង្វឹក Louis van Gaal នៅ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Rooney និយាយថា​កីឡាករ​ក្នុង​ក្រុម​នៅតែ​នៅ​ពីក្រោយ​លោក Van Gaal ដើម្បី​ស្រោចស្រង់​លទ្ធផល​ល្អ​មកវិញ​។​

​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports ប្រធាន​ក្រុម​បិសាច​ក្រហម​រូបនេះ​បាន​និយាយថា "​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ ពួកយើង​មិនបាន​ទទួលលទ្ធផល​ល្អ​នោះទេ និង​ក្នុងនាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​មាន​អារម្មណ៍​ថា​តានតឹង​ចិត្ត​ណាស់​។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ខ្លួន​យើង​ខ្លាំង និង​នៅ​ជាមួយគ្នា​ជានិច្ច​ដើម្បី​ទទួលលទ្ធផល​ដែល​យើង​ចង់បាន​"​។  គាត់​ក៏បាន​បន្តទៀត​ផងដែរ​ថា "​យើង​កំពុងធ្វើការ​យ៉ាងសកម្ម យើង​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​គ្រូបង្វឹក និង​ព្យាយាម​ស្រោចស្រង់​លទ្ធផល​ល្អ​មកវិញ​។ វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវតែ​សាមគ្គី​គ្នា​"​។​

​កីឡាករ Wayne Rooney ផ្ទាល់​ក៏បាន​រិះគន់​ពី​ទម្រង់​លេង​របស់​ខ្លួនឯង​ផងដែរ ដែល​រូបគេ​ទើបតែ​រកបាន​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​បាន​សន្យាថា​រូបគេ​នឹង​ពង្រឹង​ខ្លួនឯង​ឲ្យ​ល្អ​ជាង​មុន​ដើម្បី​ជួយ​ក្រុម​ដែល​កំពុងមាន​ទម្រង់​លេង​អន់​៕

adverise with khmeread

មតិយោបល់