adverise with khmeread Untitled 1

កសិករ​ម្នាក់​ឃើញ​លា​ចិញ្ចឹម​ធ្លាក់​អណ្តូង មិនបាន​ជួយ​បែរជា​នាំ​អ្នកភូមិ​កប់​សម្លាប់​ក្នុង​អណ្តូង រួច​រឿង​មួយ​នេះ​ក៏បាន​កើតឡើង​!

​    ​សាច់​រឿងនេះ​និយាយ​អំពី កសិករ​ម្នាក់ ដែលជា​ម្ចាស់​លា​កញ្ចាស់​មួយ​ក្បាល​។ ថ្ងៃមួយ​សត្វ​លា​បាន​ធ្លាក់​អណ្តូងទឹក​របស់​កសិក​រ​នេះ​។ កសិករ​បានឮ​សំឡេង​លា​ធ្លាក់​ចូលក្នុង​អណ្ដូងទឹក​នោះ​។​

​    ​បន្ទាប់ពី​វាយតម្លៃ​ស្ថានភាព​សង្គ្រោះ​យ៉ាង​ហ្មត់ចត់ កសិករ​រូបនោះ​មានចិត្ត​អាណិត​លា​នោះ​ជាខ្លាំង ប៉ុន្តែ​មិនបាន​សម្រេចចិត្ត​ជួយ​លា​ចាស់​មួយ​នោះទេ​។ ផ្ទុយទៅវិញ គាត់​បាន​ហៅ​អ្នកជិតខាង​របស់គាត់ ហើយ​ប្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ទាំងអស់ រួច​កេណ្ឌ​មនុស្ស​មកជួយ​លើកដី​កប់​អណ្តូងទឹក​នោះ ដើម្បី​បញ្ចប់​ទុក្ខវេទនា​របស់​លា​កញ្ចាស់​មួយ​ក្បាល​នោះ​តែម្តង​។​

​    ​ដំបូង លា​នោះ​ភ័យ​តក់​ស្ល​ត់​ណាស់​! ប៉ុន្តែ​នៅពេល​កសិករ និង​អ្នកជិតខាង​បន្ត​ចាក់ដី​ធ្លាក់​លើ​ខ្នង​លា វា​ក៏​រលា​ស់ដី​នោះ​ចេញពី​ខ្នង​វា​។ ដី​នោះ​កប់​លា​បន្តិច​ម្តងៗ ប៉ុន្តែ​លា​នៅតែ​រលាស់​ដី​ចេញ​ហើយ​រុល​ឡើងមក​លើដី​នោះ​។ 

​    ​លា​នោះ​បន្ត​តោង​ឡើងលើ​ដី​ជា​បន្តបន្ទាប់ ហើយ​រលាស់​ដី​ចេញ​ម្តង​ហើយ​ម្តងទៀត​រួច​ក្រោកឈរ​មើល​មក​មាត់​អណ្តូង​។ ទោះបី​ទម្ងន់​ដី​ធ្លាក់​មកពី​លើ​ឈឺចាប់​យ៉ាងណា ក៏​លា​នោះ​នៅតែ​ប្រឹង​តស៊ូ​រលា​ស់ដី​រួច​ងើបឈរ​ដដែល​ជា​ដដែល​។ 

​    ​ទីបំផុត​សត្វ​លា​បាន​ឡើងមក​មាត់​អណ្តូង​ទាំងអស់​កម្លាំង​ល្ហិតល្ហៃ​! បំណង​កប់​ដី​បញ្ចប់ជីវិត​លា​នេះ​បែរជា​ជួយ​លា​នេះ​ឱ្យ​រស់​សាជាថ្មី​ទៅវិញ​។ ទាំងនេះ​អាច​កើតឡើង​បាន​គឺ​ដោយសារតែ​ឥរិយាបថ​ពុះពារ​ការលំបាក​តាមផ្លូវ​វិជ្ជមាន​របស់​លា​នេះ​។ 

​    ​នេះហើយ​ជា​ជីវិត​! ប្រសិនបើ​យើង​ប្រឈម​បញ្ហា ត្រូវ​ចេះ​ឆ្លើយតប​នឹង​បញ្ហា​ប្រកបដោយ​ភាព​វិជ្ជមាន និង​មិនត្រូវ​ឱនក្បាល​ចុះចាញ់​ដោយសារតែ​ការភ័យខ្លាច​នោះឡើយ​៕ ខ្មែររីដ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់