adverise with khmeread Michael vaundreuil3 1 600x344

ធ្វើជា​បុគ្គលិក​អនាម័យ​យកលុយ​រៀន​រហូត​បាន​សញ្ញាប័ត្រ​វិស្វកម្ម​នៅ​អាយុ ៥៤ ឆ្នាំ​

    ​បុរស​វ័យ ៥៤ ឆ្នាំ​លោក Michael Vaudreuil ធ្វើការ​ជា​អ្នកដើរ​រើស​សំរាម​និង​វត្ថុ​នានា​នៅ​វិទ្យាស្ថាន Worecester Polytechnic Institute ក្នុង​រដ្ឋ​ម៉ាសាឈូសេត​។ ហើយ​សព្វថ្ងៃ គាត់​កំពុងធ្វើការ​ជា​អ្នក​ថែទាំ​អនាម័យ​នៅ​ទី​នោះបាន​រយៈពេល ៨ ឆ្នាំ​មកហើយ ដោយ​ដើរ​បូម​ធូលី​ដី បោស​ជូត​សម្អាត​អាគារ ជូត​ក្ដារខៀន​និង​រើស​សំរាម​។ ប៉ុន្ដែ​កាលពី​ខែ​មុន​លោក Vaudreuil បាន​រើស​នូវ​អ្វី​ម្យ៉ាង ដែល​គាត់​ចង់បាន​ខ្លាំង​បំផុត នោះ​គឺ​សញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​មេកានិច​។​

​    ​ក្នុង​ឆ្នាំ ២០០៨ លោក Vaudreuil ដែល​ធ្វើ​ការឱ្យ​ខ្លួនឯង​ក្នុងនាម​ជា​អ្នកម៉ៅការ​ម្ខាង​សិលា​ក្នុង​អាជីព​ជា​សហគ្រិន​ដ៏​ជោគជ័យ​រយៈពេល ២ ទសវត្សរ៍ មាន​អារម្មណ៍​ដូចជា​ពិភពលោក​ទាំងមូល​បាក់​សង្កត់​មកលើ​រូបលោក​យ៉ាង​អ៊ីចឹង​។ ខណៈដែល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​បានកើត​ឡើង ការហៅ​ចូល​ទូរស័ព្ទ​របស់​អតិថិជន​មិនសូវ​មមាញឹក​ទេ ប៉ុន្ដែ​គាត់​បាន​ព្យាយាម​ទប់​អារម្មណ៍​មិន​ស្លន់ស្លោ​ទេ​។ មិនយូរប៉ុន្មាន​អតិថិជន​បាន​បញ្ឈប់​ការហៅ​ចូល​ទូរស័ព្ទ​ទាំងស្រុង ហើយ​គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រកាស​ក្ស័យធន​នោះទេ​។ មិនយូរប៉ុន្មាន​ផ្ទះ​របស់គាត់​ត្រូវបាន​រឹបអូស រថយន្ត​ក៏​គេ​រឹបអូស​អស់ ហើយ​គ្មាន​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជំនួញ​ម៉ាស៊ីន​លក់ដូរ​ភេសជ្ជៈ​របស់​ប្រពន្ធ​គាត់​ទេ ហើយ​នៅ​ទីបំផុត​មុខ​ជំនួញ​ទាំងមូល​របស់​ប្រពន្ធ​រលាយ​ដូចគ្នា​។ គាត់​និង​ប្រពន្ធ​គាត់​បាន​រើ​ទៅ​នៅផ្ទះ​តូច​មួយ ហើយ​លោក Michael បានចាប់ផ្ដើម​រក​ការងារ​នៅ​ក្រុមហ៊ុន​សំណង់ ប៉ុន្ដែ​គ្មាន​នរណាម្នាក់​ជួល​គាត់​ទេ​។​

​    ​មានតែ​ការងារ​មួយ​ប៉ុណ្ណោះ​ដែល​គាត់​អាច​ស្វែងរក​ធ្វើបាន​នោះ​គឺ​អ្នក​ថែទាំ​អនាម័យ​នៅ​សាកលវិទ្យាល័យ​។ ប្រាក់​ឈ្នួល​នេះ​គឺ​ប្រហែល​ពាក់កណ្តាល​នៃ​ប្រាក់​ដែល​គាត់​ចាយ​មួយថ្ងៃ​កាលពីមុន​ប៉ុណ្ណោះ ប៉ុន្ដែ​អត្ថប្រយោជន៍​នៅ​សាលា​នេះ​គឺ​ល្អ​អាច​ទទួលយកបាន​។ ដូច្នេះ​គាត់​បាន​ប្រាប់​ខ្លួន​គាត់​ថា​គាត់​នឹង​ទទួលយក​រាល់​អត្ថប្រយោជន៍​ដែល​សាលា​ផ្ដល់ឱ្យ​ដើម្បី​មាន​អារម្មណ៍​ថា​គាត់​កំពុង​រកប្រាក់​យ៉ាងច្រើន​ពី​អាជីវកម្ម​យ៉ាង​អ៊ីចឹង​។ អត្ថប្រយោជន៍​មួយ​ក្នុងចំណោម​អត្ថប្រយោជន៍​ជាច្រើន​ដែល​សាលា​ផ្តល់ឱ្យ​គឺ​ថ្លៃ​រៀនសូត្រ ហើយ​លោក Michael ក៏​ទទួលយក​អត្ថប្រយោជន៍​នេះដែរ​។ លោក​បាន​ចូលរៀន​ពេល​ថ្ងៃ និង​បោសសម្អាត​ពេលយប់​។ និស្សិត​ទើប​បញ្ចប់​ការសិក្សា​រូបនេះ​និយាយ​ទាំង​ញញឹម​ស្រស់​ថា "​ខ្ញុំ​ខឹង​ណាស់ ខ្ញុំ​បាក់​ទឹកចិត្ត​ណាស់​។ ប៉ុន្តែ​នៅពេល​ចប់​មួយ​ឆមាស​ទៅមួយ​ឆមាស ខ្ញុំ​ស្រាប់តែ​លែង​ខ្វល់​ពី​រឿង​អតីតកាល​ដ៏​ជូរចត់​។ ពេល​ខ្ញុំ​ទទួលបាន​និទ្ទេស A លើកដំបូង ខ្ញុំ​យល់ឃើញថា​វា​ជា​រឿង​ល្អ​ប្រពៃ​ណាស់​"​។  

​    ​ប៉ុន្ដែ​វា​មិន​ដំណើរការ​ទៅដោយ​រលូន​នោះទេ​។ គាត់​និយាយថា "​នៅពេល​គាត់​បាត់បង់​អ្វីៗ​ទាំងអស់​ដូច្នេះ អ្នក​ច្បាស់​ជា​លែង​ទុកចិត្ត​លើ​មហិច្ឆតា​របស់​អ្នក​តទៅ​ទៀតហើយ​។ អ្នក​គ្រាន់​ត្រូវ​ព្យាយាម​ឆ្លងកាត់​ឱ្យ​ផុត​មួយថ្ងៃ​ឱ្យ​បានល្អ​តែប៉ុណ្ណោះ​"​។ ការងារ​ថ្មី​របស់គាត់​មិនមែន​អ្វីដែល​លោក​មាន​មោទនា​ភាព​ចំពោះ​វា​នោះទេ ហើយ​បរាជ័យ​នៃ​ជំនួញ​របស់គាត់​នៅតែ​តាម​លងបន្លាច​គាត់​ជានិច្ច​។ គាត់​បាន​ប្រាប់​ទៅ​វេ​ប​សាយ TODAY ថា "​វា​ពិបាក​សូម្បីតែ​មើល​ឱ្យចំ​ភ្នែក​របស់​កូន​ខ្ញុំ​។ ខ្ញុំ​មិនអាច​ប្រាប់​ពួកគេ​ថា​ប្រឹង​ធ្វើការ​ទៅ​ទើប​ជោគជ័យ ពីព្រោះ​ខ្ញុំ​បានធ្វើ​បែបនេះ ហើយ​ខ្ញុំ​បាន​បរាជ័យ​"​។​

​    ​បើទោះជា​មានការ​លំបាក លោក Vaudreuil បាន​បន្ត​រៀនសូត្រ​ហើយ​ពេល​រៀន​បាន​បី​ឆ្នាំ គាត់​ជឿជាក់ថា​គាត់​ច្បាស់​ជា​ទទួលបាន​សញ្ញាប័ត្រ​។ គាត់​មាន​អារម្មណ៍​ដូចជា​ចម្លែក​ខុសគេ​ពេល​ចូលរៀន​ជាមួយ​និស្សិត​អាយុ​សម្បា​ល​កូន​គាត់ ប៉ុន្ដែ​ការគាំទ្រ​ពី​និស្សិត​ទាំងអស់នោះ​បានក្លាយ​ជាក​ត្តា​ជំរុញ​ទឹកចិត្ត​ដ៏​ចម្បង​ក្នុង​សមិទ្ធផល​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់គាត់​។ គាត់​និយាយថា "​ខ្ញុំ​ប៉ាន់ស្មាន​មិន​ដល់​អ្វីដែល​បានកើត​ឡើង​នេះ​ទេ​។ ពួកគេ​បាន​គិតថា​អ្វីដែល​ខ្ញុំ​បានធ្វើ​គឺ​ពិតជា​អស្ចារ្យ​ណាស់​"​។​

​    ​នៅ​ថ្ងៃទី ១៤ មិថុនា ២០១៦ ពោលគឺ ៨ ឆ្នាំ បន្ទាប់ពី​ចូលរៀន​ថ្នាក់ដំបូង​នៅ​សាកលវិទ្យាល័យ Worcester Polytechnic Institute លោក Michael Vaudreuil បាន​ឡើងលើ​វេទិកា​ដើម្បី​ទទួលយក​សញ្ញាប័ត្រ​រប​ស់លោក ក្រោម​ក្រសែភ្នែក​ដ៏​មោទនភាព​របស់​គ្រួសារ​និង​មិត្ត​រួម​ថ្នាក់​។ គាត់​បាន​និយាយថា​គាត់​នឹង​បន្តធ្វើ​ការ​ជា​អ្នក​ថែទាំ​អនាម័យ​នៅ​សាកលវិទ្យាល័យ​នេះ​ដដែល ប៉ុន្ដែ​គាត់​នឹង​ចាំ​ឱកាស​ការងារ​វិស្វកម្ម​មកដល់នឹង​លាឈប់​ហើយ​៕ ខ្មែររីដ

​ប្រភព​៖ odditycentral

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់