adverise with khmeread 1

អាហារ ១០ មុខ​ត្រូវ​ពិសា​ជាប្រចាំ​ដើម្បី​សម្អាត​ថ្លើម​

    ​១. ខ្ទឹមស​
​    ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​នេះ​គឺ​សម្បូរ​ទៅដោយ​ស្ពាន់ធ័រ​ដែល​ជំរុញ​មុខងារ​អង់ស៊ីម​របស់​ថ្លើម​និង​ជួយ​ដល់​រាងកាយ​បញ្ចេញ​ជាតិពុល​។ ខ្ទឹមស​សម្បូរ​ទៅដោយ​សារធាតុ Allicin និង Selenium ដែលជា​អ្នក​សម្អាត​ថ្លើម​ធម្មជាតិ​។​

​    ​២. ផ្លែក្រូច​
​    ​ក្រូច​ភ្លា ក្រូចឆ្មា​និង​ក្រូចថ្លុង​គឺជា​សម្ព័ន្ធ​ដ៏​ល្អ​បំផុត​ក្នុង​ការសម្អាត​ថ្លើម​។ ពួកវា​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជំរុញ​ដល់​ថ្លើម​។​

​    ​៣. ស្ពៃក្តោប​
​    ​សូម​បញ្ចូល​ស្ពៃក្តោប​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ព្រោះ​វា​ជា​អ្នក​សម្អាត​ថ្លើម​ដ៏​មាន​ប្រសិទ្ធភាព​។​

​    ​៤. ប៉ោម​
​    ​កុំ​ភ្លេច​ពិសា​ប៉ោម​ព្រោះ​វា​មាន​ជាតិ​រំអិល​និង​សារធាតុ​សំខាន់​ផ្សេងទៀត​ដែល​ជួយ​នាំ​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​បំពង់​រំលាយ​អាហារ​។​

​    ​៥. បន្លែ​ស្លឹក​បៃតង​
​    ​ទទួលទាន​ស្ពៃ​ស្ពី​ណា​ច់ (spinach) ស្ពៃស​និង​បន្លែ​ស្លឹក​បៃតង​ផ្សេងទៀត​ដែល​សម្បូរ​ទៅដោយ​ក្ល​រ៉ូ​ហ្វីល ព្រោះ​វា​បន្សាប​ជាតិពុល​ជាតិគីមី​ចេញពី​ថ្លើម​។​

​    ​៦. ឆៃថាវ​និង​ការ៉ុត​
​    ​រៀបចំ​ស៊ុប​មួយឆ្នាំ​ដែល​ផ្សំ​ជាមួយ​បន្លែ​ទាំងពីរ​នេះ ព្រោះ​វា​ពោរពេញ​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​មួយចំនួន​ឬក៏​ជំងឺ​បេះដូង និង​មាន​ប្រភេទ​វីតាមីន Carotene ដែល​ជួយ​ដល់​មុខងារ​ថ្លើម​។​

​    ​៧. ទំពាំង​បារាំង​
​    ​បន្លែ​នេះ​គឺជា​អ្នកជំរុញ​ការរំលាយ​អាហារ​ដ៏​ល្អ​បំផុត ដែលមាន​ផ្ទុក​សារធាតុ​ល្អ​បំផុត​សម្រាប់​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​តាម​ធម្មជាតិ ជាពិសេស​គឺ​ថ្លើម​និង​តម្រងនោម​។​

​    ​៨. គ្រាប់​វ៉ាល់​ណាត់​
​    ​គ្រាប់​វ៉ាល់​ណាត់​ផ្ទុក​ទៅដោយ​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​ថ្លើម​ក្នុងការ​ដោះស្រាយ​បញ្ហា​អា​ម៉ូ​ញាក់​។​

​    ​៩. ប្រេង​អូ​លីវ​
​    ​ជ្រើសរើស​ប្រេង​អូ​លីវ ដែល​ផ្តល់នូវ​មូលដ្ឋាន​អង្គធាតុ​រាវ​សម្រាប់​ស្រូបយក​សារធាតុ​គីមី​ក្នុង​រាងកាយ និង​កម្ចាត់​វា​ចេញពី​រាងកាយ​។​
​    ​
​    ​១០. តែ​បៃតង​
​    ​ផឹក​តែ​បៃតង​មួយ​កែវ​រាល់ថ្ងៃ​ដើម្បី​សម្អាត​រាងកាយ ព្រោះ​ភេសជ្ជៈ​សុខភាព​មួយ​នេះ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​និង​ការពារ​ថ្លើម​ពី​ការឆ្លង​ជំងឺ​នានា​៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់