adverise with khmeread 1

Jack Ma: ទំនិញ​ក្លែង​កា្ល​យ​របស់​ចិន​ល្អ​ជាង​ទំនិញ Brand​ៗ​!

    ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​និយាយថា ទំនិញ​អត់​មាន​យីហោ​ល្បី​របស់​ចិន​ល្អ​ជាង​ទំនិញ​ដើម​ដែលមាន​យីហោ​ល្បី (Brand) ដែល​ពួកគេ (​ចិន​) លួច​ចម្លង​តាម​នោះ ដែល​នេះ​រឹតតែ​បន្ថែ​មការ​ប្រឈម​មួយទៀត​ទៅនឹង​សមរភូមិ​ប្រឆាំង​ការលក់​របស់​ក្លែងក្លាយ​។ នេះ​បើតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​របស់​សិង្ហ​បុរី​ចេញផ្សាយ​ថ្ងៃទី ១៥ ខែមិថុនា​។ 

​    ​លោក​បាន​និយាយ​អំឡុង​ទិវា​វិនិយោគ​របស់ Alibaba នៅ​ភាគខាងត្បូង​ទីក្រុង​ហាង​ចូ​វ​កាលពី​ថ្ងៃ​អង្គា​រថា "​បញ្ហា​គឺថា ទំនិញ​ក្លែងក្លាយ​សព្វថ្ងៃ​គឺ​គេ​ផលិត​មានគុណ​ភាពល្អ​ជាង តម្លៃ​ល្អ​ជាង​ផលិតផល​ពិត​"​។ 

​    ​លោក​បាន​បន្ថែមថា "​ពួកគេ​គឺជា​រោងចក្រ​ពិតប្រាកដ វត្ថុធាតុដើម​ពិតប្រាកដ ប៉ុន្តែ​ពួកគេ​មិន​ប្រើប្រាស់​យីហោ​ទេ​"​។ 

​    ​រោងចក្រ​ចិន​ជា​ទម្លាប់​ទៅហើយ​គឺ​តែងតែ​ចម្លង​ផលិតផល​ម៉ាក​ល្បី​របស់​ក្រុមហ៊ុន​គេ​មក​លក់​នៅ​តម្លៃ​ទាប ប៉ុន្តែ​ជាមួយនឹង​ការ​ងើបឡើង​នៃ​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-Commerce) ដូចជា Alibaba  ពួកគេ​កាន់តែ​ពិបាក​ស្វែងរក​ឱកាស​ធ្វើ​ទីផ្សារ​ទំនិញ​ខ្លួនឯង​ដោយផ្ទាល់​ទៅ​អតិថិជន​។ 

​    ​លោក Ma បាន​និយាយថា ផលិតផល​ម៉ាក​ល្បី​របស់​ចិន​មាន​បញ្ហា​មិនមែន​គ្រាន់តែ​ដោយសារ​អ៊ី​ន​ធឺ​ណេ​ត ឬ​ផលិតផល​ក្លែងក្លាយ​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​គេ​ងាក​មក​ធ្វើ​ជំនួញ​តាម​គំរូ​ថ្មី ដែល​បំផ្លាញ​ការធ្វើ​ជំនួញ​បែប​ប្រពៃណី និង​ធ្វើឱ្យ​ពិភពលោក​ផ្លាស់ប្តូរ​ទាំងស្រុង​។ លោក​បាន​កត់សម្គាល់ថា "​វិធី​ធ្វើ​ជំនួញ​បាន​ផ្លាស់ប្តូរ​អស់ហើយ​"​។ 

​    ​ក្រុមហ៊ុន Alibaba បាន​រង​ការរិះគន់​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​ចំពោះ​ការបន្ធូរបន្ថយ​ឱ្យមាន​ទំនិញ​ក្លែងក្លាយ​លក់​លើ​ផ្សារ​អន​ឡាញ Taobao របស់ខ្លួន​។ 

​    ​ក្រុមហ៊ុន Taobao ត្រូវគេ​ប៉ាន់​ស្មានថា​ក្តោប​ក្តាប់​ទីផ្សារ​អតិថិជន​ទៅ​អតិថិជន​ក្នុងស្រុក ៩០ ភាគរយ ខណៈដែល​ផ្សារ​អន​ឡាញ Tmall របស់ Alibaba ដដែល​ត្រូវគេ​ជឿថា​ក្តោប​ទីផ្សារ​ម្ចាស់​ជំនួញ​ទៅ​អតិថិជន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ការធ្វើ​ប្រតិបត្តិការ​ទីផ្សារ​ទាំងមូល​របស់​ចិន​។ 

​    ​ក្នុងនាម​ជា​ឧស្សាហកម្ម​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឈានមុខ​គេ​របស់​ចិន លោក Ma បាន​និយាយថា Alibaba អាច​ដោះស្រាយ​បញ្ហា​ទំនិញ​ក្លែងក្លាយ "​ល្អប្រសើរ​ជាង​រដ្ឋាភិបាល ស្ថាប័ន និង​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​" ប៉ុន្តែ​ថា ទីផ្សារ​ទំនិញ​ក្លែងក្លាយ​តម្លៃថោក​នៅតែ​បន្តធ្វើ​អ៊ីចឹង មិនអាច​ចៀស​រួច​បាន​ឡើយ​។​

​    ​សម្តី​របស់លោក​បានទទួល​រង​ការរិះគន់​ពី​លោក Cao Lei នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច្ច​របស់​ចិន​នៅ​ទីក្រុង​ហាង​ចូ​វ​។ លោក Cao Lei បាន​ប្រាប់ Bloomberg News ថា "​វា​មិន​សម​ទាល់តែសោះ​ដែល​មនុស្ស​មាន​ឋានៈ​ដូចជា​លោក Jack Ma និយាយ​រឿង​ដូច្នេះ​"៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​

អ្នកនឹងចូលចិត្ត

មតិយោបល់