adverise with khmeread 1

អេ​ហ្ស៊ី​ប​ចាប់ផ្តើម​រុករក​កំណប់មាស​មហាសាល​នៅ​ទីក្រុង​បុរាណ​

    ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជ្រលង​ព្រះរាជា ឬ ហៅថា Valley of the Kings ក្នុង​ទីក្រុង​បុរាណ Luxor របស់​អេ​ហ្ស៊ី​ប ទីតាំង​រ៉ែ​មាស​បុរាណ​ជាច្រើន​តាំងពី​រាប់ពាន់​ឆ្នាំមុន​បាន​កប់​ចោល​ជ្រៅ​នៅក្រោម​ដីខ្សាច់​ដាច់ស្រយាល​។ 

​    ​ជា​ប្រភពធនធាន​ដ៏​សំខាន់​អំឡុង​សម័យកាល​ដ៏​រុងរឿង​នៃ​អរិយធម៌​រ៉ូ​ម៉ាំង និង​អេ​ហ្ស៊ី​ប​បុរាណ រ៉ែ​មាស​ទាំងនោះ​ឥឡូវនេះ​កំពុង​ត្រូវបាន​គេ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ទាញយក​ពី​ក្នុង​ដីខ្សាច់​ទាំងនោះ​ហើយ​។ 

​    ​លោក Mark Campbell នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រុករ​កមាស Alexander Nubia នៅក្នុង​តំបន់​នេះ​បាន​និយាយថា "​យើង​កំពុង​ស្វែងរក​កន្លែង​ដែល​ធ្លាប់មាន​មាស​ពីមុន​"​។ នេះ​បើ​យោងតាម​វេ​ប​សាយ CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ 

​    ​រ៉ែ​បុរាណ​ទាំងនោះ​ផ្តល់​សញ្ញា​ស្រាប់ៗ​ថា​កន្លែង​ណា​គួរ​ខួងរ​កមាស ដោយ​មិនចាំបាច់​សិក្សា​ស្វែងរក​នាំ​តែ​អស់​លុយ និង​ខាត​ពេល​។ 

​    ​លោក Mark Campbell និយាយថា "​ដោយ​ប្រើប្រាស់​បច្ចេកទេស និង បច្ចេកវិជ្ជា​រុករក​រ៉ែ​ដ៏​ទំនើប យើង​សង្ឃឹមថានឹង​ទាញ​បាន​មាស​យ៉ាងច្រើន ដែល​ពួកគេ (​មនុស្ស​បុរាណ​) រក​មិនឃើញ ព្រោះ​ពួកគេ​មិនអាច​រុករ​កបាន និង ចូលទៅ​យក​វា​បាន​"៕ ខ្មែររីដ

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់